• 2021-07-13 09:23:36
  • ព័ត៌មាន

មិនងាយបានឃើញ! បណ្ដុំរូបភាពបវរកញ្ញាកម្ពុជាឆ្នាំ១៩៩៥ ពិតជាស្រស់ស្អាតត្រជាក់ភ្នែក

  • 2021-07-13 09:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រកួតបវរកញ្ញានៅក្នុងប្រទេសកម្ពុជាមិនមែនទើបតែមានប្រជាប្រិយភាពនាសម័យនេះទេ ពោលគឺពេញនិយម តាំងតែពីយូរឆ្នាំមកម៉្លេះ ជាក់ស្ដែងថ្មីៗនេះទើបបែកធ្លាយនូវបណ្ដុំរូបភាពបវរកញ្ញាស្អាតៗជាច្រើនរូបពេលប្រកួតក្នុងកម្មវិធី Miss Cambodia ជំនាន់ឆ្នាំ១៩៩៥

មហាជន ជាពិសេសអ្នកគាំទ្រប្រាកដជាបើកភ្នែកធំៗ និងលាន់មាត់សរសើរពី សម្រស់របស់បវរកញ្ញាកម្ពុជានៅឆ្នាំ១៩៩៥ ដោយបេក្ខនារីនៅជំនាន់នោះពិតជាស្រស់ ទាក់ទាញជាមួយមុខមាត់ផូរផង់ កាយវិការទន់ភ្លន់ ហើយស្អាត មិនចាញ់ តារាម៉ូដែល នាសម័យបច្ចុប្បន្នប៉ុន្មានទេ។ លើសពីនេះអ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះគឺក៏មានវត្តមានរបស់ពិធីការិនីល្បីឈ្មោះអ្នកនាង គង់ សុជាតិ ក៏ចូលប្រកួតបវរកញ្ញាឆ្នាំ១៩៩៥ ផងដែរ។

យ៉ាងណាមិញរហូតមកដល់ពេលបច្ចុប្បន្ននេះកម្មវិធីប្រកួតបវរកញ្ញានៅក្នុងប្រទេសកម្ពុជាកាន់តែមានការវិវិត្ត ពីមួយឆ្នាំទៅមួយឆ្នាំដែលប្រមូលផ្ដុំទៅដោយបេក្ខនារីពោរពេញទៅដោយសមត្ថភាព ទាំងការដើរម៉ូដ ចំណេះដឹងខ្ពង់ខ្ពស់ និងអាកប្បកិរិយាល្អ នាំយកបង្ហាញលើឆាកអន្តរជាតិជាច្រើនប្រទេស៕

ចង់ដឹងថាសម្រស់របស់បវរកញ្ញាកម្ពុជាឆ្នាំ១៩៩៥ មានរូបសម្រស់ស្រស់ស្អាតកម្រិតណា ទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ Pav SreyPich

មតិយោបល់