• 2021-07-16 05:54:03
  • ព័ត៌មាន

រឿងពិតអ្វីខ្លះគួរដឹងពី Jeongyeon នារីបេះដូងកក់ក្ដៅតែងខ្វល់គេឯង និងជាកូនចុងភៅប្រពៃណីកូរ៉េ?

  • 2021-07-16 05:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​មិនសូវ​ចេញមុខចេញមាត់ខ្លាំង​ដូចសមាជិកផ្សេង​ទៀតរបស់ TWICE ប៉ុន្តែសមាជិកដែល​ទទួល​តួ​នាទី​ Lead Vocalist ប្រចាំ​ក្រុម TWICE គឺ Jeongyeon ក៏ជា​សំណព្វចិត្តរបស់​ ONCE ទាំងអស់ដែរ។

នាង​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ទប់​លំនឹង​ក្រុម និង​នាំក្រុម​មាន​ឈ្មោះ​ល្បី​ដូចសព្វថ្ងៃ។ បើ​និយាយពី​ចរិត នាង​ប្រៀបដូចជា​អ្នកម្ដាយ​របស់ក្រុម ដោយសារតែ​ការ​យកចិត្តទុកដាក់ និង​បេះដូង​ចាស់ទុំ​ខ្វល់ខ្វាយពី​សមាជិក​ក្រុម​។

ដូច្នេះក្រៅពី​ចំណុចខាងលើ នៅមាន​អ្វី​ទៀត​ដែល​អ្នក​គួរ​ដឹង​បន្ថែម​ ពី Jeongyeon?

១. នាងមាន​ឈ្មោះ​កំណើត Yoo Kyung Wan ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​ប្ដូរមកជា Yoo Jeong Yeon វិញ ពេលរៀនថ្នាក់ទី៣ នេះ​ក៏ព្រោះមាន​អ្នក​លេងសើចថា​នាង​មាន​ឈ្មោះ​ដូចប្រុស។ នាង​កើតនៅ​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ១៩៩៦ (តារានិករ: Scorpio)។

២. ងាកទៅ​គ្រួសារ នាងមានឪពុកជា ចុងភៅម្ហូបប្រពៃណីកូរ៉េដ៏ល្បីឈ្មោះ គឺ​លោក Yoo Chang Joon។ ឯម្ដាយធ្វើការនៅ​ភោជនីយដ្ឋានជប៉ុន ដែល​មាន​ម្ដាយមីងនាងជាថៅកែ។ នាង​មាន​បងស្រី ២នាក់ គឺ Gong Seungyeon (តារាសម្ដែង) និង Seo Yeon (អ្នកធ្វើការការិយាល័យ)។ ជាក់ស្ដែង​ Jeongyeon ក៏ត្រូវ​ជា​សាច់ថ្លៃនឹង​ Somin (ក្រុម KARD) ដែរ។

៣. ពេល​បោះ​ឆ្នោតជ្រើសមេក្រុម សមាជិក​ទាំងអស់ត្រូវ​បាន​តម្រូវ​ឲ្យបោះឆ្នោតដោយខ្លួនឯង ដោយឡែក​បន្ទាប់ពី Jihyo ​មាន​អ្នក​ជ្រើសយក Jeongyeon ជាមេក្រុម​ទី ២។

៤. នាង​ជា​មនុស្សចូលចិត្តភាពស្អាតបាត អនាម័យ ដូច្នេះ​នាង​ចូលចិត្តសម្អាតនេះ​នោះណាស់ ឬអាច​និយាយ​បាន​ថា​ជា​សមាជិក ឧស្សាហ៍ប្រចាំក្រុម។

៥. Jeongyeon ចូលចិត្តញ៉ាំ Tteokbokki, សាច់ និង Golbangee Muchim។ នាង​មិនសូវ​ជា​ចូលចិត្តសាឡាដទេ។

៦. នាង​មិន​ប្រើទឹកអប់ទេ ប៉ុន្តែ​ជំនួសដោយការ​ប្រើជា​ផលិតផលលាបខ្លួន​ឲ្យក្រអូប ឬ Body Mist វិញ។

៧. ក្នុងចំណោម​សមាជិក​ទាំងអស់ Jeongyeon ជាអ្នក​ដែល​ក្លាហាន ហើយនាងគឺជាអ្នក​ដែល​ចាប់កន្លាត ព្រោះអ្នក​ផ្សេង​ទៀតសុទ្ធ​តែ​ខ្លាច ហើយអ្នក​ដែល​ខ្លាចជាងគេគឺ Jihyo។

៨. មួយដងខ្លួន Jeongyeon ពេញចិត្ត និងជឿជាក់លើជើង និង​ធ្មេញនាង​ជាងគេ។

៩. សមាជិក TWICE រូបនេះ​ធ្លាប់​បាន​និយាយ​ថា បើនាង​ជា​ប្រុស នាង​នឹង​ទាក់ទង​ស្រឡាញ់ Nayeon ព្រោះ​នាង​ Cute (ពេល​និយាយក្នុងកម្មវិធី Fansign នៅ Busan) ប៉ុន្តែ​ពេល​ទៅកម្មវិធី Fansign នៅ Incheon នាង​ថា​នឹង​ជ្រើស Mina។

១០. ប្រភេទបុរសដែល​នាង​ស្រឡាញ់ គឺអ្នកណា​ដែល​អាច​ធ្វើឲ្យនាង​មាន​អារម្មណ៍កក់ក្ដៅ ស្រណុកចិត្ត ហើយជា​មនុស្សពូកែនិយាយ​លេង បង្កបរិយាកាសសប្បាយរីករាយ៕

​​

ប្រភព៖ kprofiles ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់