- 2021-07-19 02:05:49
- ព័ត៌មាន
គ្រប់យ៉ាងអ្នកគួរដឹងពីករណីចោទប្រកាន់ចំពោះ Kris ពីបទបៀតបៀនផ្លូវភេទក្មេងស្រីជាច្រើននាក់
- 2021-07-19 02:05:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រប់យ៉ាងអ្នកគួរដឹងពីករណីចោទប្រកាន់ចំពោះ Kris ពីបទបៀតបៀនផ្លូវភេទក្មេងស្រីជាច្រើននាក់
ចន្លោះមិនឃើញ
Kris Wu បានជួបប្រទះរឿងឈឺក្បាលជាថ្មីហើយ ក្រោយមានព័ត៌មានថាលោកពាក់ព័ន្ធនឹងករណីបៀតបៀននារីៗក្មេងៗ ដែលសុទ្ធតែមិនទាន់គ្រប់អាយុ ១៨ឆ្នាំ។
រឿងនេះដំបូងឡើយកើតឡើងដោយសារ នារីជនជាតិម្នាក់ដែលមានអាយុ ១៩ឆ្នាំ ឈ្មោះ Du Meizhu បានចេញមុខលាតត្រដាងថា Kris បានចាប់នាង និងក្មេងស្រី៣០នាក់ផ្សេងទៀត។ នារីដដែលបានទម្លាយរឿងនេះទៅកាន់បណ្ដាញផ្សព្វផ្សាយ Wangyi ព្រមទាំងលម្អិតពីរឿងមួយចំនួនទៀតផង។
ផ្អែកតាម Meizhu បាន្យដឹងថា Kris ចូលចិត្តរើសនារីក្មេងៗស្អាតៗ ដែលជា Fan របស់ខ្លួនឯង ហើយសុំជួបពួកគេក្នុងជំនួប Fan Meeting លក្ខណៈទ្រង់ទ្រាយតូចមួយ។ ពេលនោះហើយ ជាពេលដែល Kris បញ្ច្រកពួកក្មេងស្រីទាំងនោះឲ្យស្រវឹង ហើយចាប់រំលោភតែម្ដង។
ក្មេងស្រីៗដែលត្រូវបានជ្រើសយកនោះសុទ្ធតែត្រូវបានគេប្រាប់ថានឹងមានក្មេងស្រីផ្សេងទៀតមកដល់ដែរជាបន្តបន្ទាប់ ប៉ុន្តែពេលពួកគេ (ក្មេងស្រីដែលត្រូវបានគេជ្រើស) មកដល់បន្ទប់ មានតែ Kris ម្នាក់គត់។ បន្ថែមពីលើនេះក៏មានការបញ្ជាក់ទៀតថា Kris មិនប្រើវិធីពន្យារកំណើតពេលរួមភេទជាមួយនឹងក្មេងស្រីទាំងនោះទេ។
Meizhu បានបង្ហើបទៀតថា Kris បានផ្ញើលុយចំនួន ៥០០ ០០០យ័ន (ខ្ទង់ ៧១ ១៥០ដុល្លារ) ឲ្យនាង ដើម្បីបំបិទមាត់កុំឲ្យរឿងដែលខ្លួនប្រព្រឹត្តិត្រូវបែកធ្លាយ។ ទោះជាយ៉ាងណា នាងថា នាងបានប្រគល់លុយនោះ មួយចំនួនឲ្យ Kris វិញ និងមានគម្រោងផ្ញើលុយនៅសល់ផ្ទេរបង់រំលស់ជាបន្តបន្ទាប់ ដោយសារតែការផ្ទេរនោះមានចំនួនកំណត់។
នារីដដែលបន្ថែមថា នាងនិងជនរងគ្រោះផ្សេងទៀតបានបញ្ជូនភស្តុតាងជាច្រើន ទៅឲ្យប៉ូលីសចាត់ចែងរួចហើយ។ ចំណែកជនរងគ្រោះម្នាក់ក្នុងចំណោមនោះ ត្រូវបានគេរកឃើញថា បានរំលូតកូន ក្រោយដឹងថា Kris មានជំងឺកាមរោគ (Sexually Transmitted Disease (STD))។
វិធីសាស្ត្រមួយទៀតរបស់ Kris ក្នុងការល្បួងក្មេងស្រីទាំងនោះគឺ សន្យាថានឹងនាំពួកគេមានឱកាសក្លាយជាតារាសម្ដែង។ ទោះជាយ៉ាងណា អ្វីដែលលោកសន្យានោះ ត្រឹមជាមធ្យោបាយបោកបញ្ឆោតប៉ុណ្ណោះ។
ដោយសារពាក់ព័ន្ធនឹងករណីនេះ ទើបក្រុមហ៊ុនផលិតផលថែរក្សាស្បែកនៅចិនគឺ KANS ដែលមាន Kris ជាតារាប្រចាំ បានបញ្ចប់កុងត្រារបស់ខ្លួនជាមួយនឹង Kris បាត់ទៅហើយ។
ទាំងនេះជាអ្វីដែលបានផ្ទុះក្លាយជាប្រធានបទក្ដៅពេញប្រទេសចិន ហើយពេលនេះគ្រប់គ្នានៅរង់ចាំការបកស្រាយ និងការបញ្ជាក់ព័ត៌មានច្បាស់ការណ៍បន្ថែមពីសាមីខ្លួន៕