- 2021-07-19 02:57:24
- ព័ត៌មាន
Eunhye លើកយកព័ត៌មានស្នេហាដ៏ល្បីរវាងនាង និង Jongkook មកនិយាយឲ្យគ្រប់គ្នាដឹង
- 2021-07-19 02:57:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Eunhye លើកយកព័ត៌មានស្នេហាដ៏ល្បីរវាងនាង និង Jongkook មកនិយាយឲ្យគ្រប់គ្នាដឹង
ចន្លោះមិនឃើញ
ជាពេលពិសេសមួយដែល Yoon Eunhye រៀមច្បងតារា K-Pop ជំនាន់មុន និងជាតារាសម្ដែងបច្ចុប្បន្ន ចូលរួមកម្មវិធី "Ask Us Anything” របស់ JTBC រួមគ្នាជាមួយនឹងមិត្តរួមជំនាន់មាន Jun Jin និង Andy (SHINHWA) ក៏ដូចជា Kan Miyeon អតីតមិត្តរួមក្រុម Baby V.O.X។
អំឡុងពេលជជែករឿងរ៉ាវជាច្រើន Eun Hye ក៏ត្រូវបានគេសួរនាំរឿងទំនាក់ទំនងស្នេហារបស់នាងជាមួយនឹង Kim Jongkook កាលពីពេលចូលរួមកម្មវិធី "X-Man” កាលពីប៉ុន្មានឆ្នាំមុន។ ពេលចូលរួមកម្មវិធីពេលនោះ វគ្គមួយដែលល្បីពេញពិភពសិល្បៈគឺពេល Jongkook បង្កើតភាពស្និទ្ធស្នាលខ្លាំងជាមួយនឹង Eunhye ពេលលេងហ្គេម ដោយយកដៃខ្ទប់ត្រចៀក។
ទាក់ទងនឹងឈុតនេះ Eunhye សារភាពថា «បេះដូងខ្ញុំលោតចង់គាំងពេលនោះ»។ នាងបន្តថា «ខ្ញុំមានសំណួរគេសួរមកច្រើនថា ពួកយើង (Eunhyeនិង Jongkook) ពិតជាទាក់ទងគ្នាមែនឬយ៉ាងណា? ហើយហេតុអ្វីពួកយើងមិនស្រឡាញ់គ្នាទៅ?»។
Yoon Eunhye ក៏បាននិយាយដែរថា សូម្បីប៉ាម៉ាក់របស់នាងក៏សួរថា រឿងនេះពិតមែនឬអត់ដែរ។ នាងថា «ខ្ញុំគិតថាប៉ាម៉ាក់ខ្ញុំក៏សាទរឲ្យវាក្លាយជាការពិតដែរ»។
តារាស្រីរូបនេះបន្តថា Kang Hodong ក៏ជាអ្នកដែលស្ថិតក្នុងកម្មវិធី "X-Man” និងសាទរពីរឿងនេះដែរ។ នាងថា៖ «គាត់ប្រាប់ខ្ញុំថា បើយើង (នាង និង Jongkook) រៀបការ គាត់នឹងឲ្យលុយយើង ១០លានវ៉ុន (ខ្ទង់ ៨ ៧៣០ដុល្លារ) ទុកជាចំណងដៃអបអរសាទរ។ ពេលហ្នឹងចំនួនលុយប៉ុណ្ណឹង ពិតជាច្រើនណាស់សម្រាប់ខ្ញុំ។ គាត់ក៏បាននិយាយដែរថា គាត់នឹងឲ្យខ្សែក្រវ៉ាត់ដែលបានពីការប្រកួត Ssireum មកពួកយើងទៀត។ ខ្ញុំគឺជាអ្នកគាំទ្រផ្កាប់មុខហ្មងកាលហ្នឹង អ៊ីចឹងខ្ញុំពិតជាចង់បានខ្សែក្រវ៉ាត់នោះណាស់»៕
ទស្សនាវីដេអូដូចខាងក្រោម៖