- 2021-07-19 03:26:23
- ព័ត៌មាន
ការអត់ធ្មត់មានដែនកំណត់ ពេលនេះដល់វេន Kris Wu ចេញមុខតបចំពោះព័ត៌មានរំលោភផ្លូវភេទ
- 2021-07-19 03:26:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការអត់ធ្មត់មានដែនកំណត់ ពេលនេះដល់វេន Kris Wu ចេញមុខតបចំពោះព័ត៌មានរំលោភផ្លូវភេទ
ចន្លោះមិនឃើញ
ទាក់ទងនឹងព័ត៌មានអាស្រូវបៀតបៀនផ្លូវភេទដែលចោទប្រកាន់ Kris Wu ថាល្បួងក្មេងស្រីជាច្រើននាក់ មកប្រព្រឹត្តិអំពើអសីលធម៌នោះ បានបង្កជាការភ្ញាក់ផ្អើលមិនធម្មតាពេញពិភពសិល្បៈចិនតាំងពីចុងសប្ដាហ៍មុន ប៉ុន្តែនៅពេលនេះ Kris Wu ដែលជាសាមីខ្លួនបានចេញមុខច្រានចោលព័ត៌មានទាំងនេះហើយ។
លោកបានសរសេរបង្ហោះក្នុងគណនី Weibo ថា៖ «ខ្ញុំបានមកដល់ចំណុចដែលខ្ញុំទ្រាំលែងបានតទៀតហើយ ដោយសារមនុស្សជាច្រើននាក់នាំគ្នាចែកចាយព័ត៌មានចចាមអារ៉ាមទាំងនេះ»។
Kris បានបង្ហើបថា លោកបានជួបនឹង Du Meizhu (នារីម្នាក់ដែលចេញមុខទម្លាយរឿងថា Kris ពាក់ព័ន្ធនឹងករណីរំលោភផ្លូវភេទទៅកាន់បណ្ដាញផ្សព្វផ្សាយ) ត្រឹមតែ ១ដងប៉ុណ្ណោះកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំមុន។
តារាប្រុសរូបនេះបានសរសេរថា៖ «ខ្ញុំមិនដែលសុំឲ្យនាងផឹក ឬសុំលេខទូរសព្ទនាងឡើយ ហើយក៏មានមនុស្សច្រើននាក់ណាស់ក្នុងពិធីជប់លៀងពេលនោះ»។
Kris បានបង្ហើបបន្ត៖ «ខ្ញុំមិនដែលធ្វើទង្វើបោកបញ្ឆោតអ្នកណាម្នាក់ ហើយយកមករំលោភទេ។ សូម្បីចំពោះក្មេងស្រីមិនទាន់គ្រប់អាយុក៏ខ្ញុំមិនដែលធ្វើរឿងអស់ហ្នឹងដែរ។ បើសិនខ្ញុំពិតជាបានធ្វើទង្វើទាំងអស់នេះមែន ខ្ញុំនឹងដើរចូលគុកដោយខ្លួនឯង ហើយនឹងទទួលខុសត្រូវគ្រប់យ៉ាង នូវអ្វីដែលខ្ញុំបាននិយាយនៅពេលនេះ ដោយគោរពតាមផ្លូវច្បាប់»។
គួរបញ្ជាក់ផងដែរថា រឿងនេះបានបង្កជាការភ្ញាក់ផ្អើលខ្លាំងទាំងក្នុងប្រទេសចិន និងកូរ៉េ ហើយតាំងពីផ្ទុះរឿង គ្រប់គ្នាក៏រំពឹងចង់ឮរឿងពិតខ្លះពីមាត់ Kris ដែរ។ មកទល់ពេលនេះសាមីខ្លួនក៏ចេញមុខ ក្រោយទប់ការអត់ធ្មត់លែងជាប់៕