- 2021-07-20 06:00:00
- ព័ត៌មាន
គម្រោងកម្មវិធី MAMA ឆ្នាំនេះ Mnet ចង់ធ្វើនៅហុងកុង តែនៅតឹងចិត្តដោយសារបិសាចកូវីដ
- 2021-07-20 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងកម្មវិធី MAMA ឆ្នាំនេះ Mnet ចង់ធ្វើនៅហុងកុង តែនៅតឹងចិត្តដោយសារបិសាចកូវីដ
ចន្លោះមិនឃើញ
មានសេចក្ដីរាយការណ៍មកថា ក្រុមការងារ Mnet កំពុងពិភាក្សាគ្នាក្នុងការកំណត់ទីតាំងធ្វើកម្មវិធីនេះនៅហុងកុង បើទោះបីកំពុងបារម្ភជាមួយនឹងបញ្ហាកូវីដក៏ដោយ។
យោងតាមការចេញផ្សាយព័ត៌មានពី Ilgan Sports បានឲ្យដឹងថា Mnet កំពុងពិគ្រោះគ្នាជុំវិញការជ្រើសយកប្រទេសណាមួយធ្វើជាម្ចាស់ផ្ទះកម្មវិធី MAMA ឆ្នាំ ២០២១ ដោយក្នុងនោះ ហុងកុងជាជម្រើសចម្បងក្នុងចំណោមជម្រើសទីតាំងផ្សេងទៀត។ ផលិតកម្មមួយចំនួន ក៏បានលើកយក ហុងកុងជាជម្រើសដ៏ល្អជាងគេដែរ ក្នុងការប្រារព្ធកម្មវិធីប្រគល់ពានលើកនេះ។
រម្លឹកទៅកាលពីឆ្នាំមុន MAMA បានធ្វើនៅប្រទេសកូរ៉េខាងត្បូងផ្ទាល់ ដោយសារតែការឆ្លងមេរោគកូវីដ ១៩ រាលដាលជាកង្វល់ខ្លាំងពេក ប៉ុន្តែឆ្នាំនេះ កម្មវិធីចង់ជ្រើសយកប្រទេសផ្សេងជាគោលដៅធំវិញ។ ផលិតកម្មជាច្រើនក៏បង្ហាញការកង្វល់របស់ខ្លួនដែរទាក់ទងនឹងការប្រារព្ធកម្មវិធីលើកនេះ ព្រោះប្រសិនមានបញ្ហានាំឲ្យផ្ទុះការឆ្លង Covid-19 ពេញកម្មវិធី MAMA មិនដឹងថាអ្នកណាជាអ្នកទទួលខុសត្រូវពិតប្រាកដទេ។
ដោយឡែក CJ ENM ដែលជាអ្នកគ្រប់គ្រងកម្មវិធី បានស្នើសុំ ក្រុមការងារកុំទាន់អាលនិយាយ ឬលើកឡើងពីការធ្វើកម្មវិធីនៅហុងកុង ស្របពេលការសម្រេចមិនទាន់បញ្ជាក់ច្បាស់លាស់នៅឡើយ៕