• 2021-07-21 02:11:40
  • ព័ត៌មាន

តារាណាខ្លះជាអ្នកតំណាងសម្រស់លេចធ្លោ ប្រចាំផលិតកម្មយក្ស K-Pop ទាំង ៤?

  • 2021-07-21 02:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វឿង​សំខាន់​បំផុត​ក្នុង​ពិភព K-Pop គឺ​ការ​អត់ទ្រាំនូវ​បញ្ហា​គ្រប់យ៉ាង​ដែល​តារា​ត្រូវប្រឈម​ចំពោះមុខ ហើយ​ទម្លាប់រស់នៅ​មួយចំនួន​ប្រចាំ​ថ្ងៃ​ក៏​មិនដូចសាមញ្ញជន​មួយចំនួន​ដែរ។ គ្រប់យ៉ាង​ដែលត្រូវ​បង្ហាញចេញ​ ត្រូវ​តែ Unique និង​មាន​ភាព​ជា​ខ្លួនឯង។ ដូច​ក្រុម​ហ៊ុន​ធំ ៤​ប្រចាំ​វិស័យ មាន​ដូចជា SM, JYP, YG និង HYBE បាន​ធ្វើឲ្យ​គ្រប់គ្នា​ស្គាល់ច្បាស់​ថា​អ្វី​ជា​ភាពអស្ចារ្យរបស់ពួកគេ​ តាំង​ពី​ប្រភេទ​បទ​ចម្រៀង តារាៗ និង សម្រស់​ជា​ដើម។

ជា​ឧទាហរណ៍​ជាក់ស្ដែង​ ដូច​ខាងក្រោម​នេះ គឺ​ជាតារា​ប្រុស​ស្រី K-Pop ដែល​ត្រូវ​អ្នក​គាំទ្រ​គិត​ថា​ជា​អ្នក​តំណាង​ឲ្យសម្រស់​ស្រស់ស្អាតជាង​គេ​ប្រចាំ​ក្រុមហ៊ុនរបស់ពួកគេនីមួយៗ៖

១. ក្រុមហ៊ុន SM

បើ​និយាយ​ពីតារា​ប្រុស អ្នក​ដែលក្លាយជាមុខមាត់​របស់ SM មាន​ Suhoនិង​Sehun (EXO) ចំណែក​ឯតារា​ស្រី​វិញ​មាន​ Taeyeon (Girls’ Generation) និង Seo Hyun Jin។ ចំណែក​រៀម​ច្បង​ដែល​ត្រូវ​បាន​ជ្រើសជា​តារាមាន​សម្រស់​ស្រស់​ស្អាត​ប្រចាំក្រុមហ៊ុនពីមុន​មាន Kangta, Jaejoong (អតីតក្រុម TVXQ) និង Siwon (Super Junior)។

២. ក្រុមហ៊ុន YG

អ្នក​ដែល​ជា​អ្នក​តំណាង​ល្អ​ឥតខ្ចោះជាងគេរបស់ YG មាន T.O.P (BIGBANG), Jennie (BLACKPINK) និង Ashahi (TREASURE)។

៣. ក្រុមហ៊ុន JYP

Visual Type របស់ JYP ប្ដូររាល់ឆ្នាំ ដោយ​ឆ្នាំ​ដំបូងៗមានតារា​ដែល​មាន​សាច់ដុំឌាំង​និង​មុខស្អាត Rain និង សមាជិកទាំងអស់របស់ 2PM ប៉ុន្តែ​ក្រោយ​មកប្ដូរ​ប្រភេទ​មក​តារា​ដែល​មាន​សម្រស់ស្អាត​ស្រទន់ ដែល​មាន​ដូចជា Hyunjin និង Felix (Stray Kids)។ ស្របពេល​តារា​ស្រី​វិញ​មាន​ Tzuyu (TWICE) និង Suzy (អតីតក្រុមmiss A) ​ ៤. ក្រុមហ៊ុន HYBE

ប្រភេទ​៊​ Visual របស់​ HYBE គឺ​អ្នក​ដែល​គួរ​ឲ្យស្រឡាញ់ និង​ងាយ​ចាប់​យក​បេះដូង​អ្នក​គាំទ្រ។ អ្នក​ដែល​មាន​មន្តស្នេហ៍​ស្រទន់កាន់តែ​មាន​អស្ចារ្យថែម​មួយ​កម្រិត ពេល​ប្រែ​ខ្លួន​ក្នុង​ ​Concept បែប​កាចៗ។ ដូចនេះ​អ្នក​ដែល​ស័ក្តិសម​បំផុត​នោះ​មាន​ V (BTS) និង Yeonjun (TXT)៕ ​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់