- 2021-07-22 02:21:36
- ព័ត៌មាន
Brand ពិភពលោកមាន Porsche និង BVLGARI ដក Kris Wu ចេញពីតំណែងទូតហើយ
- 2021-07-22 02:21:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Brand ពិភពលោកមាន Porsche និង BVLGARI ដក Kris Wu ចេញពីតំណែងទូតហើយ
ចន្លោះមិនឃើញ
ជាមួយនឹងព័ត៌មានភ្ញាក់ផ្អើលទាក់ទងនឹងអាស្រូវស្នេហារបស់ Kris Wu បានធ្វើឲ្យផលិតផល Brand ល្បីៗចាប់ផ្ដើមដកតំណែងជាទូតសុឆន្ទៈរបស់លោកជាបន្តបន្ទាប់។
ខំសាងកេរ្តិ៍ឈ្មោះមករាប់ឆ្នាំ ប៉ុន្តែពេលនេះ Kris ត្រូវជួបរឿងឈឺក្បាល ដោយសារពាក់ព័ន្ធនឹងអាស្រូវស្នេហា ដោយសារមានអ្នកចេញមុខថាលោកបានប្រព្រឹត្តិអំពើមិនគប្បីទៅលើក្មេងស្រីយ៉ាងតិច ៣០នាក់។ ព័ត៌មាននេះបានខ្ចរខ្ចាយពេញពិភពសិល្បៈ ហើយបើទោះ Kris ដែលជាសាមីខ្លួនចេញមុខច្រានចោលថាមិនមែនជាការពិត ក៏នៅតែមានប្រតិកម្មមិនពេញចិត្ត និងប្រឆាំងតវ៉ាឥតល្ហែដែរ។
បញ្ហាទាំងអស់នេះហើយ ទើបធ្វើឲ្យបណ្ដា Brand ល្បីៗដែលមាន Kris ជាទូតសុឆន្ទៈ និងជាតារាតំណាង ឬអ្នកនាំពាក្យ បានសម្រេចផ្អាកការសហការជាមួយនឹងលោកជាបន្តបន្ទាប់។ ដូចពេលនេះជាដើម ក្រុមហ៊ុន Louis Vuitton, Porsche និង BVLGARI ដែលធ្លាប់រួមការងារជាមួយគ្នាជាយូរ ក៏ដាច់ចិត្តផ្ដាច់កុងត្រាជាមួយនឹង Kris ដែរ។
ដោយឡែក សម្រាប់ការពិតនៅចុងបញ្ចប់នៃបញ្ហាក្ដៅគគុកមួយនេះ គ្រប់គ្នានៅតែរង់ចាំជាបន្តទៀត៕