
- សុក្រ, 23 កក្កដា 2021 02:23
- ព័ត៌មាន
លឿនពេកដឹង! ឆុំ វត្ដី កំពុងពិចារណាទទួលថតរឿងទាំងដែលកូន និងខ្លួនឯងមិនទាន់រឹងដៃរឹងជើងផង
- សុក្រ, 23 កក្កដា 2021 02:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លឿនពេកដឹង! ឆុំ វត្ដី កំពុងពិចារណាទទួលថតរឿងទាំងដែលកូន និងខ្លួនឯងមិនទាន់រឹងដៃរឹងជើងផង
ចន្លោះមិនឃើញ
តារាសម្ដែង ឆុំ វត្ដី ដែលទើបតែសម្រាលកូនដំបូងរបស់ខ្លួនមិនទាន់បានរឹងដៃរឹងជើងផងនោះ ស្រាប់តែនាងគិតដល់រឿងសិល្បៈភ្លាម។ នាងថានៅមុន និងអំឡុងពេល នៃការពពោះកូនស្រីដំបូងនេះ មានក្រុមហ៊ុន និងផលិតកម្មខ្លះ បានមកទាក់ទងនាងដើម្បីថត តែដោយបារម្ភពីសុខភាពកូនក្នុងផ្ទៃ ទើបនាងបដិសេធ។
តារាស្រីរូបស្រស់នេះ បានប្រាប់Sabay ថា នាងមិនដែលគិតថានឹងបោះបង់អាជីពសម្ដែងចោលឡើយ បើទោះបីជាពេលនេះនាងមានស្វាមី ថែមទាំងមានកូនទៀតនោះ។ វត្ដី នឹងចាប់ផ្ដើមទទួលកិច្ចសន្យា ឬកុងត្រាថតឡើងវិញហើយ ចំពោះក្រុមហ៊ុន និងផលិតកម្មដែលធ្លាប់ទាក់ទងនាងកន្លងទៅ ឬក៏ក្រុមហ៊ុនថ្មីផ្សេងទៀតក៏បាន។
ឆុំ វត្ដី៖"ចា៎...បង! មានគេទាក់ទងថតតែដល់ពពោះអាអូនទៅ អត់ទាន់បានថតវិញ។ ឥឡូវខ្ញុំមើលតាមជាក់ស្ដែងដែរ គឺមើលការងារដែលគេដាក់មកហ្នឹងយើងមានពេល ហើយអាចធ្វើបានអត់? ព្រោះបើការងារច្រើនពេក ហើយយើងនៅសរសៃខ្ចីពេកក៏អត់ទៅរួចដែរ"។
តារាសម្ដែង ឆុំ វត្ដី បានសម្រាលកូនស្រីដំបូងរបស់ខ្លួនកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា។ ឆុំ វត្ដី បានដាក់ឈ្មោះឲ្យកូនស្រីរបស់នាងថា"រិទ្ធហួរ ជូលីតា" ហើយនាងបញ្ជាក់ថាបើទោះបីជានាងនៅបន្ដ ឬមិនបន្ដក្នុងអាជីពសិល្បៈ នាងក៏នឹងតែយកកូនបន្ថែមទៀតដែរ ប៉ុន្តែមិនទាន់កំណត់ថាយកឆ្នាំណាទៀត៕