- 2021-07-23 02:30:51
- ព័ត៌មាន
លម្អិតរបាយការណ៍ក្រោយស៊ើបបានរបស់ប៉ូលីស ទាក់ទងនឹងសម្ព័ន្ធភាពរវាង Kris និង Du Meizhu
- 2021-07-23 02:30:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លម្អិតរបាយការណ៍ក្រោយស៊ើបបានរបស់ប៉ូលីស ទាក់ទងនឹងសម្ព័ន្ធភាពរវាង Kris និង Du Meizhu
ចន្លោះមិនឃើញ
នៅដើមសប្ដាហ៍នេះ Kris Wu ត្រូវជួបរឿងធំ ទាក់ទងនឹងអាស្រូវស្នេហ៍ និងការជាប់ពាក់ព័ន្ធនឹងក្មេងស្រីមិនទាន់គ្រប់អាយុជាច្រើននាក់។ Du Meizhu នារីម្នាក់ដែលបានចេញមុខថា Kris បានល្បួងក្មេងស្រីជាច្រើននាក់ដោយបោកបញ្ឆោត ដោយកុហកថានឹងមានឱកាសបានចូលថតក្នុង MV របស់ Kris តែបែរជាយកគេងជាមួយទៅវិញ។
ក្រោយមានការផ្ទុះព័ត៌មាននេះហើយ ស្ថានភាពកាន់តែក្ដៅ និងត្រូវបានក្រុមសមត្ថកិច្ចស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការកំណត់ការពិតមួយចំនួនមានដូចខាងក្រោម៖
យោងតាមសេចក្ដីប្រកាសរបស់ប៉ូលីស បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ អ្នកចាត់ការរបស់ Kris បានទាក់ទងទៅកាន់ Du Meizhu ឲ្យមកផ្ទះ Kris ដោយប្រាប់ថា ក្រុមការងារត្រូវជ្រើសរើសតួឯកស្រីឲ្យសម្ដែងក្នុងវីដេអូបទចម្រៀងរបស់ Kris។ នៅពេលនោះអ្នកចូលរួមពិធីជប់លៀងមានខ្ទង់១០នាក់ ដោយពួកគេបានលេងសប្បាយ និងផឹកស៊ីពេញផ្ទះ រហូតដល់ព្រឹកម៉ោង ៧។ អ្នកផ្សេងដែលនៅជប់លៀងនោះ បានចេញទៅផ្ទះវិញម្ដងម្នាក់ៗ នៅសល់តែ Du Meizhu ដែលសម្រេចនៅផ្ទះ Kris ត ហើយពួកគេក៏បានរួមដំណេកជាមួយគ្នា។
ព្រឹកបន្ទាប់នោះ Meizhu ក៏ចេញពីផ្ទះ Kris ក្រោយញ៉ាំអីជាមួយគ្នាហើយ ហើយអ្នកទាំង ២ក៏ចាប់ផ្ដើម Add គ្នាលើ WeChat។ នៅថ្ងៃទី០៨ ខែធ្នូ Kris បានបាញ់លុយឲ្យ Meizhu ៣២ ០០០យ័ន (ខ្ទង់ ៤៩៤៦ដុល្លារ) ទុកឲ្យនាងសម្រាប់ទិញឥវ៉ាន់ Online។ ចាប់ពីពេលនោះមកអ្នកទាំង ២ក៏ទាក់ទងគ្នាជាប់តាម WeChat រហូតដល់ខែមេសា។
ប៉ុន្មានខែក្រោយ Du Meizhu និងមិត្តម្នាក់ត្រកូល Liu (ភេទស្រីអាយុ ១៩ឆ្នាំ) បានពិភាក្សាគ្នាធ្វើយ៉ាងណាទម្លាយពីទំនាក់ទំនងរវាងនាង និង Kris។
នៅខែមិថុនា ឆ្នាំ២០២១ Du Meizhu និងពួកម៉ាក់នោះបានចេញព័ត៌មានទំនាក់ទំនងរបស់ Kris និងនាង ហើយនៅថ្ងៃទី០២ ម្នាក់ត្រកូល Liu នោះក៏បានក្លែងគណនី Weibo ដោយដាក់ឈ្មោះ "Liu Meili” និងបានបង្ហោះពីការរំលោភបំពានផ្លូវចិត្តដែល Meizhu រង ក្រោមស្នាដៃ Kris។
ពីថ្ងៃទី០៨ ដល់ទី១១ Du Meizhu ក៏បានបង្ហោះថែម ៣ Post ទៀត។ នៅថ្ងៃទី០៣ ខែកក្កដា មានបុរសម្នាក់ទៀតត្រកូល Xu (ភេទប្រុស អាយុ៣១)ក៏នឹកចង់បានផលប្រយោជន៍ ក៏បានទាក់ទងទៅ Du Meizhu ហើយនាងក៏បានឲ្យលោក Xu សរសេរព័ត៌មានខ្លះបង្ហោះលើ Weibo ដល់ទៅខ្ទង់ ១០ Post។
នេះជាជនទី ៣ដែលបានលូកដៃចូល និងត្រូវបានចាប់ខ្លួន ក្រោយម្ដាយរបស់ Kris ចាប់ផ្ដើមសកម្មភាពប្ដឹងទៅប៉ូលីស ដោយបាននិយាយថា អ្នកស្រីបានទទួល Blackmail ពី Du Meizhu។ ក្រុមប៉ូលីស Chaoyang ក៏បានស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនលោក Liu នៅថ្ងៃទី១៨ ខែកក្កដា ពីបទសមគំនិត ក្នុងការប៉ុនប៉ង ឆបោក ភាគីទាំង ២ ដោយបន្លំខ្លួនជាអ្នកពាក់ព័ន្ធ។
ភស្តុតាងបានបង្ហាញថា លោក Liu បានបង្ហោះព័ត៌មានមួយចំនួនពី Du Meizhu និង Kris Wu ព្រមទាំងកើតចិត្តចង់បោកយកផលចំណេញសម្រាប់ខ្លួនឯងពី Kris ផងនិង Meizhu ផង។ បុគ្គលរូបនេះបានបន្លំខ្លួនជាស្រី និងកុហក Meizhu ថានាងមានទំនាក់ទំនងល្អជាមួយនឹង Kris ដើម្បីឲ្យនាងកាន់តែទុកចិត្ត។
ក្រោយពីដឹងពីទង្វើបែបនេះ ប៉ូលីសក៏បានចាប់ខ្លួន ហើយសាមីខ្លួន Liu ក៏បានសារភាពគ្រប់យ៉ាងអស់ដែរ។
ដោយឡែកចំពោះរឿងដែល «Kris ប្រើមធ្យបាយក្នុងការល្បួងក្មេងស្រីៗ ដើម្បីយកមកគេងជាមួយនោះ» ប៉ូលីសកំពុងបន្តតាមដានស៊ើបអង្កេតតទៀត ហើយសន្យានឹងចាត់វិធានការម៉ឺងម៉ាត់ទៅតាមផ្លូវច្បាប់ដើម្បីស្វែងរកការពិតឲ្យទាល់តែបាន៕