• 2021-07-27 03:35:49
  • ព័ត៌មាន

លេច​មុខ​ស្ត្រី​ម្នាក់ សួរ​ចំៗ​ទៅ​កាន់ ស៊ុន ស្រីពេជ្រ ខណៈ​តារា​រូប​នេះ​ធ្វើ​បទ​ចម្រៀង​ឲ្យ​គេ​មិន​ទាន់

  • 2021-07-27 03:35:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​ប្រិយមិត្ត​បាន​ឮ ឬ​ស្ដាប់​បទ​"អនុស្សាវរីយ៍​តា​តៃ" ដែល​រៀបចំ និង​និពន្ធ​ដោយ​ក្រសួង​ទេសចរណ៍ ប្រាកដ​ណាស់​ថា​នឹង​នឹក​ឃើញ​ដល់​ម្ចាស់​សំនៀង​ដ៏​ស្រទន់ និង​ក្រអួន​ក្រអៅ គឺ​អ្នកនាង ស៊ុន ស្រី​ពេជ្រ។ ក្រៅ​ពី​បើក​ហាង​លក់​បាយ​នៅ​ស្រុក​កំណើត​នា​ខេត្ត​បាត់ដំបង បច្ចុប្បន្ន​ស៊ុន ស្រីពេជ្រ ក៏​មាន​ទីផ្សារ​សិល្បៈ​ខ្លាំង​ណាស់​ដែរ​តាម​រយៈ​ផលិត​បទ​ចម្រៀង​ទេសចរណ៍។

ម្សិលមិញ​តារា​ចម្រៀង​ស្រី​វ័យ​ជ្រេ ធ្មេញ​ច្រពើស​រូប​នេះ បាន​ចូល​ស្ទូឌីយោ​ដើម្បី​ថត​បទ​ថ្មី ដោយ​នាង​បង្ហើប​ថា​បទ​ដែល​កំពុង​ថត​នោះ គឺ​ជា​បទ​ចម្រៀង​ច្រៀង​រៀបរាប់​ពី​តំបន់​ទេសចរណ៍​មួយ ប៉ុន្តែ​នាង​មិន​បាន​ប្រាប់​ពី​ចំណង​ជើង ហើយ​ម្ចាស់​បទ​ជា​ន​ណា​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ ក៏​លេច​មុខ​អតិថិជន​ម្នាក់​ដែល​ធ្លាប់​និយាយ​គ្នា​ពី​ការ​ផលិត​បទ​ចម្រៀង​ច្រៀង​រៀបរាប់​ពី​តំបន់​ទេសចរណ៍​មួយ​ផ្សេង​ទៀត ប៉ុន្តែ​នាង​ត្រូវ​ពន្យារ​ពេល​ទៅ​ខែ​ក្រោយ​វិញ ដោយ​នាង​ជាប់​រវល់​ពេក។

តាម​រយៈ​សារ​មួយ​ដែល​បាន​បង្ហោះ​ដោយ​តារា​ចម្រៀង ស៊ុន ស្រីពេជ្រ តាម​បណ្ដាញ​សង្គម​Facebookចេញ​ពី​ស្ទូឌីយោ​ថត​សំឡេង​មួយ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​កក្កដា មាន​ម្ចាស់​គណនី​Facebook​ឈ្មោះ"Nita Yong" បាន​សួរ​រក​បទ​ចម្រៀង​របស់​ខ្លួន​ដោយ​ផ្ដើម​សំណួរ​ថា៖"ចុះ​បទ​អូន​ថត​ពេល​ណា​បង?"។ ស៊ុន ស្រី​ពេជ្រ ក៏​ឆ្លើយតប​វិញ​ភ្លាម​ថា៖"បទ​នេះ​ថត​ឲ្យ​គេ​ទេ​អូន...បទ​យើង​ចាំ​ខែ​ក្រោយ"។ រីឯ​ម្ចាស់​បទ​ក៏​ឆ្លើយ​វិញ​ថា៖"ចា៎​បង ប្អូន​ទន្ទឹង​ចាំ​ស្ដាប់​​សំឡេង​បង​ទៀត​ហើយ"។

តារា​ចម្រៀង ស៊ុន ស្រី​ពេជ្រ ត្រូវ​បាន​អ្នក​គាំទ្រ​ខ្លះ​ដាក់​រហស្សនាម​ថា"តារា​ចម្រៀង​ទេសចរណ៍" ហើយ​ការ​ផ្ដល់​រហស្សនាម​នេះ ហាក់​ត្រូវ​ទៅ​នឹង​ស្ថានភាព​សិល្បៈ​របស់​នាង​ណាស់ ព្រោះ​គេ​កម្រ​ឃើញ​នាង​ឡើង​ឆាក​ប្រគំតន្ត្រី​តាម​ខេត្ត ឬ​ឆាក​ប្រគំតន្ត្រី​តាម​ស្ថានីយ​ទូរទស្សន៍​នានា​ណាស់ ដើម្បី​ច្រៀង​ណាស់​បើ​គ្មាន​ការ​រៀបចំ​ការ​ប្រគំ​តន្ត្រី​ដោយ​ស្ថាប័ន​រដ្ឋ និង​មាន​ម្ចាស់​ឧបត្ថម្ភ​តម្រូវ​ឲ្យ​នាង​ចូល​ច្រៀង​រៀបរាប់​ពី​តំបន់​ទេសចរណ៍​ណា​មួយ​នោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់