- 2021-07-27 03:24:42
- ព័ត៌មាន
Heechul ថាខ្លួនបែកពីសង្សារ ដោយសារវក់លេង Game ខ្លាំងពេក
- 2021-07-27 03:24:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Heechul ថាខ្លួនបែកពីសង្សារ ដោយសារវក់លេង Game ខ្លាំងពេក
ចន្លោះមិនឃើញ
តារាទូរទស្សន៍ Kim Won Hee បានលើកឡើងពីបទពិសោធន៍ និងដំបូន្មានច្រើនពិរឿងរៀបការ ដល់ Heechul។
ស្ថិតក្នុងភាគទី ៩ នៃកម្មវិធី «Fallen for Korea – International Couple» របស់ MBN ដែលនឹងចាក់ផ្សាយនៅថ្ងៃទី២៨ ខែកក្កដា បានបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃរបស់គូស្នេហ៍បរទេសមួយគូ។
នៅថ្ងៃនេះ គូស្នេហ៍ ១គូត្រូវបានគេឃើញថាគូស្វាមីភរិយាអន្តរជាតិមួយគូនៅខ្វែងគំនិតគ្នា ស្របពេលភរិយាសម្ដែងអារម្មណ៍មិនស្រួលចិត្តចំពោះស្វាមីរបស់នាង ដែលជក់នឹងការលេង Game តាំងពីព្រឹកជាប់រហូត។
ក្នុងភាគនេះ ភរិយាៗដែលជាជនបរទេសបាននិយាយពីអារម្មណ៍ពិតរបស់ពួកគេចំពោះស្វាមី ដែលញៀននឹង Game ជ្រុល។ គ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំង ស្របពេល MC បង្ហាញពីតម្លៃរបស់ឧបករណ៍លេង Game ដែលប្ដីៗចំណាយជាមធ្យម។
ចូលដល់ចំណុចនេះ Kim Hee Chul ក៏បានចែករំលែងពីដំណើរបែកបាក់ស្នេហាពីមិត្តស្រី ដោយសារតែលោកជក់នឹង Game ខ្លាំងពេក។ ជាការឆ្លើយតប ពិធីការិនី Kim Won Hee បានផ្ដល់ដំបូន្មានថា៖ «អ្នកត្រូវតែបញ្ឈប់ការលេង Game មុនរៀបការ»។
ទន្ទឹមនឹងនេះដែរ ភាគថ្មីដែលនិយាយពី «គូស្នេហ៍បរទេស» ទាក់ទងនឹង Gameនេះនឹងចាក់ផ្សាយនៅថ្ងៃទី២៨ ខែកក្កដាវេលាម៉ោង ១១យប់ (ម៉ោងនៅកូរ៉េ)៕