• 2021-07-28 07:21:46
  • ព័ត៌មាន

អាសូរណាស់! ស្ដាប់​ រំដួលលិចទឹក រៀបរាប់​ពីស្ថានភាពជំងឺ ខ្លោចចិត្តស្ទើរស្រក់ទឹកភ្នែក

  • 2021-07-28 07:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយនេះទើបដំណឹងក្រៀមក្រំថាតារាម៉ូដែលរហ័សនាម រំដួលលិចទឹក ធ្លាក់ខ្លួនដេកឈឺត្រឹមមួយប៉ព្រិចភ្នែក ក្រោយបាត់មុខត្រឹមមួយរយៈខ្លី។ រហូតមកដល់ពេលនេះតារាម៉ូដែលរូបនេះនៅមិនទាន់ធូស្បើយនៅឡើយទេខណៈជំងឺរបស់ រំដួល កាន់តែវិវត្តពិបាកជាងមុន។

រំដួលលិចទឹក ធ្លាក់ខ្លួនក្នុងរយៈពេលខ្លី បន្ទាប់ពីរកឃើញមាន ជំងឺមេរោគក្នុងឈាម និងឈាមមានជាតិពុល នេះយោងតាមសាមីខ្លួនបានផ្ដល់ជូន Sabay នៅរសៀលថ្ងៃទី២៨ កក្ដដា។ រហូតមកដល់ ពេលនេះស្ថានភាពជំងឺកាន់តែធ្វើទុក្ខខ្លាំងដោយលោកបានលើកឡើងថា វាមានសភាពក្ដៅខ្លាំង ចុកសសៃកពិបាកក្នុងការគេង និងទទួលទានអាហារ ដែលជាហេតុធ្វើឱ្យលោកធ្លាក់ខ្លួនស្គមស្គាំង ពិបាកក្នុងការជំនះជំងឺមួយនេះ។

រំដួលលិចទឹក បានរៀបរាប់យ៉ាងដូច្នេះថា៖ ”អូនអើយវាធ្វើទុកពិបាកទ្រាំណាស់ ក្ដៅពេញខ្លួនដល់ថ្នាក់ ចេញពងបែកមាត់ ឈឺកញ្ចឹងក ដល់ខួរក្បាលភ្លេចភ្លាំងច្រើន ញុំាបាយមិនកើតទេរកតែក្អួតគេងក៏មិន​លក់ស្រកគីឡូអស់ច្រើន ស្គមស្រាប់ផងហើយបងសឹងតែខូចសសៃអស់ហើយដោយសារចាក់ថ្នាំ ខ្លាំងពេក”។

តារាម៉ូដែលរូបនេះបានបន្តថា រូបលោកមិនស្មានទេ ជួបស្ថានភាពយ៉ាប់យឺនបែបនេះនោះទេ ពោលគ្រាន់ តែស្មានថាតិចតួចព្យាបាលពីរ បីថ្ងៃជា អ្វីដែលពិបាកបំផុតនោះគឺការព្យាបាលជំងឺ អំឡុងពេលកូវីដ-19 មិនសូវមានមន្ទីពេទ្យហ៊ានទទួលព្យាបាលនោះទេ។ ដូច្នេះ រំដួល សម្រេចចិត្តព្យាបាលនៅផ្ទះដោយខ្លួនឯង បានត្រឹមទទួលថ្នាំព្យាបាលធម្មតា ទ្រាំរហូតអាចស្វែងរកអ្នកជំនាញមកព្យាបាលបានដូចសព្វថ្ងៃ។

ស្ថានភាពជំងឺរបស់ រំដួល ធ្លាក់ខ្លួនឈឺអស់ពេល៣ខែ ជិត៤ខែហើយ ប៉ុន្តែទើបតែធ្លាយ ដំណឹងក្រៀមក្រំនេះប៉ុន្មានថ្ងៃមុននេះ។ ចំពោះបញ្ហានេះ រំដួល ក៏បានបញ្ជាក់ផងដែរថា ពេលភ្លាមៗ ជំងឺធ្វើទុកខ្លាំងពេកមិនអាចធ្វើអ្វីបានទេសូម្បីតែកាន់ទូរស័ព្ទ ណាមួយមិនចង់សុះសាយច្រើនខ្លាចមាន ការយល់ច្រឡំថាខ្លួនសម្ដែង។ ដោយឡែកបច្ចុប្បន្ននូវមិនទាន់ជាសះស្បើយនៅឡើយទេ គ្រាន់តែអាច និយាយបានច្រើនជាងមុន៕

អត្ថបទ៖ Pav SreyPich

មតិយោបល់