- 2021-07-30 04:18:42
- ព័ត៌មាន
បទពិសោធទាំង ១០ របស់អ្នកដែលធ្លាប់ជួប BTS នៅក្រៅដោយចៃដន្យ
- 2021-07-30 04:18:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទពិសោធទាំង ១០ របស់អ្នកដែលធ្លាប់ជួប BTS នៅក្រៅដោយចៃដន្យ
ចន្លោះមិនឃើញ
មានរឿងច្រើនណាស់ដែលបានលើកឡើងដោយមហាជន ជាពិសេសអ្នកដែលបានជួបតារា K-Pop ដោយផ្ទាល់។ ដោយឡែកខាងក្រោមនេះគឺជាអ្វីដែលបានចែករំលែកពីបទពិសោធផ្ទាល់ ជាមួយនឹងសមាជិក BTS៖
១. បុគ្គលិកខាងដឹកជញ្ជូនក្រៅម៉ោងម្នាក់ទទួលសារផ្ទាល់ពី Suga
បុរសជនជាតិឥណ្ឌាដែលបានធ្វើការនៅក្នុងប្រទេសកូរ៉េរូបនេះបាន បង្ហាញក្ដីរំភើបនិងរឿងរ៉ាវមួយចំនួនក្នុងវិទ្យុ Club FM។ លោកបាននិយាយថា៖ «ខ្ញុំបានជួបនឹង RM, Jin, Jungkook និង Suga ហើយបើសួរថា ខ្ញុំជា ARMY មែន? គឺមិនមែនទេ។ ខ្ញុំបានជួបសមាជិក ៤នាក់របស់ BTS ពេលខ្ញុំធ្វើការក្រៅម៉ោង។ អ្នកដែលខ្ញុំបានជួបមាន Jungkook, Jin, RM និង Suga។ បើអ្នកសួរពីបទពិសោធយ៉ាងណា? ខ្ញុំចង់និយាយថា ពួកគេទាំង ៤ពិតជាអស្ចារ្យ។ ពួកគេមិនដែលធ្វើឲ្យយើងមានអារម្មណ៍ថា ពួកគេតំឡើងឫកជាតារាដែលមាន Fan រាប់លាននាក់អីនោះទេ»។
បន្ថែមពីលើនោះលោកក៏ជួបរឿងមួយ នោះគឺចំថ្ងៃមេឃភ្លៀងខ្លាំង។ តាមពិតទៅមិនមានជម្រើសសម្រាប់ឲ្យអតិថិជនទាក់ទងមកក្រុមការងារលោកទេ ប៉ុន្តែស្រាប់តែមានសារមួយផ្ញើមក ដែលនោះគឺ Suga។ សមាជិក BTS រូបនេះបានសរសេរថា «មេឃភ្លៀងហើយ អត់មានបញ្ហាអីទេទោះបីអ្នកមកយឺតយ៉ាវក៏ដោយ តែសូមធ្វើដំណើរដោយសុវត្ថិភាពផង»។
២. Jin ប្រាប់ទៅ Fan ម្នាក់ដែលជាប់អាចមន៍ភ្នែក
អ្នកគាំទ្ររូបនោះបានបង្ហើបពីរឿងអាម៉ាសរបស់ខ្លួនក្នុងពេលជួប BTS ផ្ទាល់។ ស្ថិតក្នុងកម្មវិធី Fansign នាងបានរៀបចំខ្លួនយ៉ាងស្អាត តែងមុខឡើងខ្ញង់ តែមិនបានឆ្លុះកញ្ចក់ឲ្យត្រឹមត្រូវទេ។ ដល់ពេលវេនខ្លួនចូលឲ្យសមាជិក BTS ស៊ីញ៉េឲ្យមកដល់ នាងក៏បានចូលទៅ ពេលមកដល់មុខ Jin ហើយ Jin បានញញឹម និងស្ដាប់គ្រប់សម្ដីដែលនាងបាននិយាយទៅកាន់លោក។ ពេលនាងនិយាយចប់ ស្រាប់តែ Jin ឱនមកខ្សឹបប្រាប់ថា «បងស្រី ខ្ញុំសុំទោសណា៎ តែបងជាប់អាចមន៍ភ្នែក ចាំខ្ញុំបាំងឲ្យ អ៊ីចឹងបងអាចជូតបាន»។ និយាយចប់ លោកក៏បាំងដៃឲ្យ ឲ្យ Fan រូបនោះជូតឲ្យបានស្រួលរួចរាល់។
ក្រោយមក Jin សើចនិងនិយាយសរសើរថា «បងគួរឲ្យស្រឡាញ់ រឿងហ្នឹងអ្នកណាក៏ជួបដែរ សូម្បីខ្ញុំក៏មានអាចមន៍ភ្នែកដែរ»។
៣. YouTuber ឈ្មោះ YAN បានជួប Jungkook
YouTuber ជនជាតិកូរ៉េរូបនេះ បានឲ្យដឹងថា លោកធ្លាប់ជួបនឹង Jungkook ផ្ទាល់ ហើយសមាជិកម្នាក់នេះមានសម្ដីសំដៅល្អណាស់។ ចំណែក Style ស្លៀកពាក់វិញ YAN និយាយថា «សម្រាប់ Jungkook (BTS) ខ្ញុំមានអារម្មណ៍ថា គាត់គឺជាតារាលំដាប់ពិភពលោកដែលថ្លៃថ្នូបំផុតលើលោក»។
៤. បទពិសោធអ្នកជួប J-Hope នៅក្រៅយ៉ាងណាដែរ?
Fan នារីមួយរូបដែលធ្វើការនៅព្រលានយន្តហោះនិយាយថា៖ «គាត់បានសួរខ្ញុំយ៉ាងរួសរាយ ថាគួរដោះវ៉ែនតាចេញឬអត់? គ្រាន់តែសួរមួយម៉ាត់ ខ្ញុំដឹងរួចទៅហើយថាចរិតគាត់ល្អយ៉ាងណា។ ដោយសារការងារខ្ញុំ ខ្ញុំបានជួបនឹងតារាៗញឹកញាប់ណាស់ ប៉ុន្តែតើបតែបានជួប J-Hope ខ្ញុំដឹងបាត់ទៅហើយថា គាត់ពិតជាមនុស្សរួសរាយ គួរឲ្យស្រឡាញ់បំផុត»។
៥. អ្នកបម្រើការលើយន្តហោះនិយាយពីពេលជួប Jimin
អតីតអ្នកបម្រើលើយន្តហោះ ដែលបច្ចុប្បន្នគឺជា YouTuber ឈ្មោះ Kim Ha Gyeong ធ្លាប់បានលើកឡើងពីពេលដែលមិត្តរួមការងាររបស់នាងជួប Jimin។
ARMY ភាគច្រើនមានច្បាប់ទម្លាប់ដូចៗគ្នា គឺថាបើជួប BTS នៅក្រៅ ពួកគេតែងធ្វើដូចមិនស្គាល់ ធ្វើដូចនេះសមាជិក BTS នឹងមានអារម្មណ៍ស្រណុកចិត្តមិនបាច់បារម្ភអីច្រើន។ ប៉ុន្តែសម្រាប់មិត្តភ័ក្តិរបស់ Kim Ha Gyeong វិញមិនបានដឹងពីច្បាប់នេះទេ ហើយផ្គួបផ្សំនឹងអារម្មណ៍រំភើបផង ទើបនាងស្ទុះទៅសុំ Jimin ថតរូប។
ពេលនោះ Jimin ក៏បានសុំអភ័យទោសដោយការគោរព ញញឹមញញែម ព្រមជាមួយកាយវិការគួរសមរាបសារថា លោកមិនអាចថតរូបបានទេ ប៉ុន្តែជំនួសមកវិញ លោកក៏បានស៊ីញ៉េឲ្យវិញ។
៦. បុគ្គលិកព្រលានយន្តហោះធ្លាក់ក្នុងអន្លង់ស្នេហ៍ Namjoon
អ្នកដែលមកដល់ព្រលានដំបូងគឺ Namjoon ហើយអ្នកគាំទ្ររូបនោះបានឲ្យដឹងថា ចរិតនៅក្រៅរបស់ Namjoon ពិតជាល្អណាស់។ ទាំងការតុបតែងខ្លួនពិតជាសមខ្លាំងបំផុត។
៧. បុគ្គលិកព្រលានយន្តហោះជួប V នៅក្រៅ
អ្នកគាំទ្រនារីរូបនោះនិយាយថា៖ «ខ្ញុំត្រឹមឃើញតែ V ពេលពាក់ម៉ាសប៉ុណ្ណោះ ប៉ុន្តែគ្រប់យ៉ាងពី V នៅក្រៅពិតជាពិសេសបំផុត។ យ៉ាងម៉េចក៏ដោយ ទោះបីពាក់ម៉ាសជិត ក៏មើលដឹងថា ក្ដោងច្រមុះរបស់ V ស្រួចមែនទែន ហាហាហា»។
៨. អ្នកគាំទ្រឲ្យឆ័ត្រមក Suga
ថ្ងៃមួយអ្នកគាំទ្រម្នាក់បានចេញមកក្រៅទិញអីញ៉ាំ តែចំពេលភ្លៀង ហើយគេក៏បានជួបនឹង Suga លើផ្លូវ។ ពេលនោះ Suga ពាក់មួក និងគ្មានឆ័ត្របាំងទេ ដូចនេះអ្នកគាំទ្ររូបនោះក៏បានរត់យកឆ័ត្រឲ្យ។ ប៉ុន្តែចៃដន្យអី ពេលឲ្យឆ័ត្រហើយមេឃក៏រាំងភ្លៀង ប៉ុន្តែ Suga នៅតែកាន់ឆ័ត្រនោះជាប់ធ្វើឲ្យ Fan រូបនោះរមភើបចិត្តណាស់។
៩. ពេលអ្នកធ្វើការនៅព្រលានជួប Suga នៅក្រៅ
នាងបាននិយាយថា Suga ជាមនុស្សដែលស្ងប់ស្ងៀមជាងសមាជិកដទៃ។ ចរិតរបស់ Suga ប្រៀបដូចកូនឆ្មា ដែលធ្វើពុតជាមិនចូលចិត្តអ្វីមួយ ប៉ុន្តែតាមពិតចូលចិត្តស្ទើរស្លាប់ទៅហើយ។
១០. អ្នកធ្វើការព្រលានយន្តហោះសរសើរនឹងចរិតនៅក្រៅរបស់ Jungkook
នាងបានឲ្យដឹងថា៖ «មុខរបស់ Jungkook ដូចកូនក្មេងអ៊ីចឹង ប៉ុន្តែរាងកាយវិញពិតជាល្អល្អះណាស់ រហូតខ្ញុំគិតគ្រប់ពេលថាគាត់ពិតជាសង្ហា។ នៅពេលមួយខ្ញុំហៅគាត់ តែច្រឡំហើយឈ្មោះខុស តែពេលនោះគាត់បែរជាងាកមកខ្ញុំដោយញញឹមទៀត។ ដៃខ្ញុំវិញឡើងញ័រ ស្មានតែគាត់ខឹង តែបែរជាគាត់ប្រាប់ខ្ញុំថាមិនអីទៅវិញ វាពិតជារំភើបណាស់»៕