• 2021-08-03 06:08:44
  • ព័ត៌មាន

គាំទ្រស្មោះស្ម័គ្រអស់ពីបេះដូង តែអាចនៅមាន​ការពិតខ្លះអ្នក​មិន​បាន​ដឹងពី ​Park Seo Joon

  • 2021-08-03 06:08:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កេរ្តិ័ឈ្មោះ​របស់​តារា​ប្រុស​មាឌមាំ Park Seo Joon នាពេល​បច្ចុប្បន្ន​នេះមិនមែន​ជា​រឿង​លេងសើចទេ ព្រោះ​លោក​កាន់តែ​ឈាន​ទៅមុខជា​លំដាប់ រហូត​ស្ថិតក្នុង​បញ្ជីតារា​ប្រុស​លំដាប់កំពូល​ប្រចាំប្រទេស​កូរ៉េ។

ដឹង​ពីសន្ទុះ​ពី​ប្រជាប្រិយភាពរបស់ Park Seo Joon មែន​ ប៉ុន្តែ​អ្នក​អាច​នឹង​នៅ​មិនទាន់ជ្រាប​ពីការ​ពិតមួយចំនួន​ពី​តារា​ប្រុស​រូបនេះទេ។ ដូចនេះ​ខាងក្រោម​ ជា​ការបង្ហើប​ពីរឿងរ៉ាវ​ជីវិតពិតៗ ត្រួសៗខ្លះពី​តារា​ប្រុសញញឹមស្រស់រូបនេះ៖

១. Park Seo Joon មាន​ឈ្មោះ​ពិត Park Yong Gyu កើតនៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៨៨ (តារានិករ: Saggitarius)

២. មាន​កម្ពស់ ១៨៥សង់ទីម៉ែត្រ ទម្ងន់៦៩គីឡូ និង​មាន​ឈាម​ប្រភេទ AB

៣. ក្នុងគ្រួសារ Park Seo Joon មាន​ប្អូនប្រុស ២នាក់ ហើយលោកគឺជា​បងបង្អស់

តាមព័ត៌មាន​ប្អូនរបស់លោកម្នាក់ បាន​រៀបការ និង​មាន​កូនស្រីរួចទៀតផង។ Seo Joon និយាយថា​លោក​រស់នៅ​ក្នុងក្រុងសេអ៊ូល​តែឯងទេ ដូច្នេះ​មានអារម្មណ៍កណ្ដោចកណ្ដែង​បន្តិចដែរ ហើយតែងនឹករលឹកអ្នកផ្ទះជានិច្ច។

៤. ជាមនុស្សមាន​ទំនាក់ទំនងល្អជាមួយនឹង​អ្នកជុំវិញខ្លួន

Seo Joon ជាតារាប្រុសដែលមាន​ទំនាក់ទំនង​ល្អជាមួយមនុស្សគ្រប់គ្នា មិន​ថា​តារាៗរួមអាជីព មិនថាក្រុមការងារ​របស់ខ្លួន មិនថា​ជាមួយអ្នកគាំទ្រ ស្របពេល​លោកកើតមកជាមួយនឹងអត្តចរិតរួសរាយងាយចុះសម្រុងជាមួយគេឯង។ ម្យ៉ាង​ដូចបាន​ជ្រាប​ស្រាប់​ លោកក៏មាន​ក្រុមបងប្អូន​ល្អដែរដែលក្នុងក្រុម​មាន​ Park Hyung Sik, V (BTS), Choi Woo Shik និង Peakboy។

៥.  លោកជាមនុស្ស Introvert (ពេលខ្លះអៀន និងមិនសូវ​មាត់ក)

បើទោះបី ជាមនុស្សចូលចិត្តលេង និងមាន​មិត្តច្រើន ប៉ុន្តែ Seo Joon ជា​មនុស្សស្ងប់ស្ងៀម ចូល​ចិត្តនៅ​តែឯងៗ ជាជាង​ជ្រើសយក​ពេល​ទៅសប្បាយនៅពិភពខាងក្រៅ។ មាន​រឿងអ្វីក៏លោកឧស្សាហ៍លាក់ទុកក្នុងចិត្ត មិនរញ៉េរញ៉ៃរអ៊ូរទាំច្រើនទេ។

៦. Seo Joon មិនដែល​គិតថាខ្លួនឯងសង្ហាទេ

គ្រប់គ្នាច្បាស់​ជា​អួតកប់ៗមាត់ពីភាពស្រស់សង្ហារបស់ Seo Joon ប៉ុន្តែ​សម្រាប់សាមីខ្លួន​បែរជា​និយាយ​ថា​ មុខខ្លួនភ្លាវៗ សាមញ្ញៗ ហើយថែមទាំងថាបើតារាស្រីណាចង់បាន​មុខស្អាតលេចធ្លោក្នុងរឿង អាច​សម្ដែងជាមួយលោកបាន។

៧. ខុសពីតារាភាគច្រើន លោកបាន​ចូល​បម្រើក្នុងជួរទ័ពតាំង​ពីអាយុ ១៩ឆ្នាំ មានន័យថា​តាំងពីមុន លោកចូលសិល្បៈទៅទៀត ហើយចបើកាតព្វកិច្ចនេះនៅឆ្នាំ ២០១០។

៨. Seo Joon តែងនិយាយថាលោកពេញ​នឹង​អ្វី​ដែលលោកបាន​ធ្វើកន្លងមក ហើយអ្វីដែលជា​សេចក្ដីអំណរ នោះគឺពេល​បាន​បង្ហាញ​ទៅកាន់អ្នកគាំទ្រទាំងអស់របស់លោក នូវការសម្ដែងចេញពីការខិតខំអស់ពីចិត្ត និងក្ដីសង្ឃឹមជូន Fan។

៩. ពេល​នេះលោកក៏ជាតារាលំដាប់អ្នកមាន​ម្នាក់ក្នុងចង្កោមសិល្បៈដែរ! អរគុណ​ដល់ការខិតខំប្រឹងប្រែង និងអ្វី​​គ្រប់យ៉ាង​ដែល​បាន​ពីសិល្បៈ តែ​ Seojoon ធ្លាប់និយាយថា លោកចូលសិល្បៈដោយក្ដីស្រឡាញ់ពិតៗ មិនបាន​តាំង​ចិត្តចូលសិល្បៈក្នុងបំណងកើបទ្រព្យធ្វើមហាសេដ្ឋីទេ។

១០. នារីប្រភេទណា​ជាអ្នកដែលលោកចូលចិត្ត?

លោកធ្លាប់និយាយក្នុងបទសម្ភាសថា អ្នកណាដែលមាន​ម្រាមដៃស្អាតៗ ស្នាមញញឹមមានមន្តស្នេហ៍ គឺជាប្រភេទនារីដែលទាក់ទាញបំផុត។ បន្ថែមពីលើនេះ ការនិយាយចូលគ្នា គឺជារឿងសំខាន់ណាស់៕​

ប្រភព៖ Soompi ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់