• 2021-08-06 03:16:15
  • ព័ត៌មាន

មុខមាត់ពិត និងរឿងរ៉ាវពិតខ្លះៗពីម្ដាយ Kris Wu អ្នកស្រឡាញ់កូនពេក តែភ្លេចខ្លួនរុញកូនចូលសភាពយ៉ាប់

  • 2021-08-06 03:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេលរឿងរ៉ាវ​កំពុង​ជ្រួលច្របល់វ៉ល់វ៉ក់នឹង​ករណី​អាស្រូវ​ផ្លូវភេទ​របស់ Kris Wu បណ្ដាញ​ផ្សព្វផ្សាយ ក៏ដូចជា​ Fanតារាប្រុសរូបនេះនៅ​តែ​បន្តយកចិត្តទុកដាក់តាមដាន​ជាបន្តនូវ​ការពិត។

Kris Wu ត្រូវរង​ការ​ចោទរបស់នារី​ជា​ច្រើននាក់​ថាបាន​រំលោភ ទាំង​ដែល​ពួកគេ​នៅក្រោមអាយុ១៨ឆ្នាំ។ អ្វី​ដែល​កាន់តែមាន​បញ្ហា​ធំនោះ គឺម្ដាយរបស់លោកត្រូវ​បាន​គេ​និយាយថា ជាអ្នក​រុញ​កូន​បន្ថែម​ឲ្យធ្លាក់ក្នុង​អណ្ដូង ឬ​អាច​ត្រូវ​បញ្ចប់អនាគតភ្លឺចែងចាំង ដោយសារអ្នកស្រី​បាន​ដាក់ពាក្យប្ដឹងប៉ូលីស ថាមានអ្នកបោក និងធ្វើបាបកូនរបស់ខ្លួន រហូតក្រុមប៉ូលីសចេញចវិធានការតាមសើប ទើប​មានការ​បែកធ្លាយការពិតមួយចំនួន។

អ្នកស្រី Stacey Wu

ដោយសារតែមាន​ជាប់ពាក់ព័ន្ធនឹង​ម្ដាយ ទើប​គ្រប់គ្នា​បែរការចាប់អារម្មណ៍ទៅម្ដាយរបស់ Kris Wu វិញគឺអ្នកស្រី Stacey Wu (ឈ្មោះចិន: Wu Xiuqin)។ អ្នកស្រី​បាន​រៀបការជាមួយនឹងបុរសម្នាក់ដែលបាន​បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Tsinghua University។ ឈ្មោះ​ពិតរបស់ Kris Wu វិញ​គឺ Li Jiaheng។ លោករស់នៅ​ជាមួយនឹង​ឪពុកម្ដាយ ក្នុង​ក្រុង Guangzhou ប្រទេសចិនតាំង​ពីក្មេង ដល់អាយុ១០ឆ្នាំ។

Kris (កាលនៅតូច) និងម្ដាយ

ក្រោយពេល​ឪពុកម្ដាយលែងលះគ្នា Kris បាន​តា​មរស់នៅជាមួយម្ដាយដល់ប្រទេសកាណាដា ព្រម​ទាំងប្ដូរឈ្មោះទៅជា Kris Wu វិញ។ អ្នកស្រី Wu ដែល​ជាម្ដាយ​បាន​ដាក់អស់កម្លាំងកាយ​ចិត្ត ក្នុងការមើលថែកូនតែមួយរូបនេះ ព្រម​ទាំង​សង្ឃឹមថា​ថ្ងៃមុខ ចង់ឲ្យកូន​ក្លាយជា​វេជ្ជបណ្ឌិត ឬមេធាវីទៀតផង។ ទោះជាយ៉ាង​ណា​ Kris បែរជា​ប៉ង​ចង់​ធ្វើ​ជា​កីឡាករបាល់បោះវិញ កើតចេញពីចិត្តស្រឡាញ់​តាំងពីក្មេង ប៉ុន្តែវាសនាក៏បាន​នាំលោកចូលសិល្បៈ។ ក្រោយមកអ្នកស្រី Stacey ក៏ស្របតាម​ចិត្តកូន និងឲ្យកូនមកកាន់ប្រទេសកូរ៉េខាងត្បូង ធ្វើជាតារា K-Pop។

សម្រាប់ Kris Wu ក៏បាន​បង្ហោះ​រូបម្ដាយជា​រឿយៗលើបណ្ដាញសង្គម​ដែរ ហើយពេល​បាន​ឃើញរូប គ្រប់គ្នា​លាន់មាត់សឹងគ្រប់គ្នាថា​ មុខមាត់របស់ Kris ពិតជាដូចម្ដាយណាស់ទាំង​ទម្រង់មុខ ភ្នែក មាត់ ច្រមុះ។

Kris គោរពស្រឡាញ់ម្ដាយណាស់ និង​តាម​ម្ដាយគ្រប់យ៉ាង លើកលែងតែពេលសុំម្ដាយមកធ្វើជាតារា K-Pop នៅកូរ៉េ។​ ចំណែក​ឪពុកវិញ Kris មិនបាន​ចាំអ្វី ហើយក៏មិនដែលទាក់ទងទៅដែរ។

ក្រៅពីជាម្ដាយ អ្នកស្រី Stacey Wu ក៏បានក្លាយជាអ្នក​ចាត់ការផ្ទាល់របស់ Kris និង​គ្រប់គ្រងគ្រប់សកម្មភាពការងារ​របស់កូន។ ដោយសារការមើលថែបាន​ល្អខ្លាំង​បែប​នេះហើយ ទើប​ធ្វើឲ្យ Kris ស្រឡាញ់ម្ដាយខ្លាំង។

អ្នកម្ដាយរូបនេះ​ហើយជាអ្នក​ដែល​រើសបុគ្គលិកក្រុមការងារឲ្យកូន ជាមួយនឹង​តម្រូវការការងារខ្ពស់តឹងរឹងបំផុត។ ជាមួយគ្នានោះ អ្នកស្រី Wu ក៏ជាអ្នក​ដែល​តែង​បិទបាំង​រឿង​អាស្រូវគ្រប់យ៉ាងរបស់កូន មិនឲ្យអ្នកណាដឹងដែរ។

សូម្បី​រឿង​កើតឡើងពេល​នេះ ដំបូង​ឡើយចេតនាក្នុង​ការ​ការពារកូន និង​បាំងរឿងគ្រប់យ៉ាងទេ ដោយគ្រោងផ្ញើលុយ ៥០០ ០០០យ័ន ឲ្យ Du Mei Zhu ដើម្បីសូកប៉ាន់ និងបិទមាត់កុំឲ្យរឿងនេះខ្ចរខ្ចាយ ប៉ុន្តែស្រាប់តែបែកអូរហូរស្ទឹងរហូត​បែកការណ៍អស់ ហើយកាន់តែរុញកូនខ្លួនឯងក្នុងភ្លើងទៅវិញ៕

ប្រភព៖ Kbizoom

ប្រភព៖ Kenh14

មតិយោបល់
អត្ថបទថ្មី