- 2021-08-09 04:01:11
- ព័ត៌មាន
តារាៗដាក់ពាក្យប្តឹងទៅប៉ូលីស ក្រោយធ្លាយដំណឹងថាពួកគេសមគំនិតក្នុងករណីរបស់ Kris Wu
- 2021-08-09 04:01:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាៗដាក់ពាក្យប្តឹងទៅប៉ូលីស ក្រោយធ្លាយដំណឹងថាពួកគេសមគំនិតក្នុងករណីរបស់ Kris Wu
ចន្លោះមិនឃើញ
រយៈពេលច្រើនថ្ងៃហើយដែរ ដែល Kris Wu ត្រូវបានប៉ូលីសក្រុងប៉េកាំងឃាត់ខ្លួនសិន ដើម្បីស៊ើបការបន្តទាក់ទងនឹងករណីអាស្រូវផ្លូវភេទរបស់លោក។ តាំងពីថ្ងៃឃាត់ខ្លួនមកទល់ពេលនេះ ដូចជាមិនសូវចេញបានសេចក្ដីរាយការណ៍ថ្មីៗបន្តចេញពីប៉ូលីសទេ ទាក់ទងនឹងក្ដីនេះ ស្របពេលមហាជនរង់ចាំយ៉ាងអន្ទះសារនូវការពិត។
ទាក់ទងនឹងរឿងនេះដែរ មិនមែនតែ Kris ទេដែលត្រូវប្រឈមមុខ ព្រោះថាសូម្បីក្រុមហ៊ុនរបស់លោក ព្រមទាំងក្រុមអ្នកគាំទ្រលោកមួយចំនួនក៏ត្រូវមានបញ្ហាដូចគ្នាជាពិសេសត្រូវ បណ្ដាញសង្គមល្បីៗរបស់ចិន ដូចជា Weibo ជាដើម សម្រេចលុបចោលគណនីទាំងអស់។ បន្ថែមពីលើនេះ រឿងនេះក៏រាលដាលដល់តារាៗមួយចំនួនក្នុងចង្កោមសិល្បៈដែរ ក្រោយមានពាក្យចចាមអារ៉ាមថា Kris Wu បានសារភាពពីរឿងពាក់ព័ន្ធនឹងខ្លួន ហើយបានរាយឈ្មោះតារាដែលសមគំនិតជាមួយលោកធ្វើរឿងទាំងនោះ។ ប៉ុន្តែទាក់ទងនឹងរឿងនេះមិនទាន់មានការបញ្ជាក់ផ្លូវការទេ។
ដោយហេតុថាមានការចែកចាយព័ត៌មានច្រើន ទាំងមិនទាន់ដឹងការពិតយ៉ាងណាផងនោះ ទើប តារាៗដែលមានឈ្មោះ កើតទុក្ខមិនសុខចិត្ត ហើយបានដាក់ពាក្យប្ដឹងជាបន្តបន្ទាប់ ឲ្យប៉ូលីសជួយរកភាពស្អាតស្អំឲ្យពួកគេ។ អ្នកទាំងនោះមាន៖
JJ Lin និង Wilber Pan ជាតារា ២រូបដំបូង ដែលរងព័ត៌មានចចាមអារ៉ាមថា Kris បានសារភាពថាជាអ្នកដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងពេស្យាចារ។ ប៉ុន្តែពេលដំណឹងនេះផ្ទុះឡើង បែរជាគ្មានប្រភពណាមួយលើកឡើង ឬបង្ហាញភស្តុតាងណាមួយឡើយ។ ហេតុនេះ តារាទាំង ២ក៏បានដាក់ពាក្យប្ដឹងបន្ទាន់ ទៅកាន់អ្នកដែលបំភ្លៃរឿងនេះ។
បន្ទាប់មកទៀតគឺ Jing Boran, Fan Bingbing, He Jiong និង Bao Bei Er ក៏បានជួបរឿងបែបនេះដែរ។ ក្នុងនោះ Jing Boran ត្រូវគេនិយាយថា ស្ថិតនៅក្នុងក្រុមជាមួយនឹង JJ Lin និង Wilber Pan ក្នុងការជាប់ពាក់ព័ន្ធនឹងករណីថ្នាំញៀន អំពើពេស្យាចារ និងជាអ្នករើសក្មេងស្រីៗ ឲ្យ Kris។
ស្របពេល Fan Bingbing វិញល្បីថា ក៏ជាអ្នករកក្មេងស្រីៗឲ្យ Kris ដែរ។ ដោយសារមិនអាចទ្រាំនឹងព័ត៌មានចចាមអារ៉ាមនេះបានទើប Studio របស់ Jing Boran និង Fan Bingbing ប្រមូលភស្តុតាងពីប្រភពដែលផ្សាយព័ត៌មានមិនពិតពីតារារបស់ខ្លួន និងរៀបចំសំណុំឯកសារមួយចំនួនដាក់ពាក្យប្ដឹងទៅប៉ូលីស ដើម្បីចាត់ការណ៍ទៅតាមផ្លូវច្បាប់។
ករណីនេះដដែលក៏បានធ្លាក់លើ He Jiong និង Bao Bei Er ហើយក្រុមការងាររបស់ពួកគេសុទ្ធតែមិនសុខចិត្តនឹងអ្វីដែលចេញផ្សាយ ព្រមទាំងបញ្ជូនសំណុំរឿងឲ្យមេធាវីរបស់ពួកគេចាត់ចែង និងឲ្យប៉ូលីសធ្វើការតាមផ្លូវច្បាប់។
ចូលដល់Angelababy វិញក៏ល្បីថាបានប្រើវិធីបោកប្រាស់ជាមួយ Kris Wu ពេលថតកម្មវិធី "FOUR TRY” ជាមួយគ្នា។ រឿងចចាមអារ៉ាមផ្សេងទៀតបាននិយាយថា នាងនិង Kris ថែមទាំងបានណាត់ជួបគ្នាទាំងយប់ក៏មាន។ ប៉ុន្តែទោះជាយ៉ាងណា រឿងនេះ Angelababy បានដាក់ពាក្យប្ដឹង និងឈ្នះក្ដី ព្រមទាំងត្រូវបានចុងចោទសុំទោសជាសាធារណៈ ក្នុងការបំផុសរឿងមិនពិតនេះឡើង ហើយនាងក៏បានទទួលប្រាក់សងជំងឺចិត្តចំនួន ៩ ២៦៤ដុល្លារ ទៀតផង៕
ប្រភព៖ 38jiejie