- 2021-08-11 03:48:06
- ព័ត៌មាន
ទន្ទឹងលទ្ធផលនៅតុលាការយូរពេក ឥឡូវ សុខ រ៉ាស៊ី ត្រៀមស្ពាយស្នាមមេដៃគ្នីគ្នាមិនចេះតិច ចូលក្រសួងទៀត
- 2021-08-11 03:48:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទន្ទឹងលទ្ធផលនៅតុលាការយូរពេក ឥឡូវ សុខ រ៉ាស៊ី ត្រៀមស្ពាយស្នាមមេដៃគ្នីគ្នាមិនចេះតិច ចូលក្រសួងទៀត
ចន្លោះមិនឃើញ
គិតពីថ្ងៃទី៣០ ខែកក្កដា រហូតមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នេះ មានរយៈពេលតែជាង១០ថ្ងៃប៉ុណ្ណោះ ក្រោយពិធីករ សុខ រ៉ាស៊ី ដាក់ពាក្យប្ដឹងអគ្គនាយកក្រុមហ៊ុនមហាហង្សលោក អ៊ិន សុភិន ទៅតុលាការដើម្បីទាមទារសំណងជំងឺចិត្ត៣៥០០០ដុល្លារ ជុំវិញរឿង អ៊ិន សុភិន ជួលភ្លើង និងឆាកប្រកួតបវរកញ្ញា តែមិនព្រមទូទាត់ប្រាក់ឲ្យលោក។
ប៉ុន្តែលោក សុខ រ៉ាស៊ី បានប្រាប់Sabay នៅថ្ងៃទី១១ ខែសីហា ថា រយៈពេលជាង១០ថ្ងៃនេះ គឺយូរណាស់សម្រាប់រូបលោកដែលចង់ដឹងពីដំណើរការនីតិវិធី និងលទ្ធផល ហើយលោកមិនដែលទទួលបានដំណឹងអ្វីសោះពីតុលាការលើរឿងរបស់ខ្លួន។ ដូច្នេះលោកមានតែពិភាក្សាជាមួយអតីតបុគ្គលិក និងអ្នកធ្លាប់រកស៊ីជាមួយលោក អ៊ិន សុភិន ដែលពួកគេមានរឿងស្រដៀងលោកដែរ ដើម្បីនាំគ្នាផ្ដិតមេដៃដាក់ទៅក្រសួងការងារ ដើម្បីសុំអន្តរាគមន៍រឿងនេះវិញម្ដង។
លោក សុខ រ៉ាស៊ី៖"ខ្ញុំកំពុងបង្កើតជាGroup ហើយពួកគាត់ហ្នឹងមានក្រុមការងារដូចជា...ផ្នែកជួលសម្ភារៈថត ខាងបច្ចេកទេស អ្នកដឹកនាំ បុគ្គលិក តួសម្ដែង ហើយនឹងខ្ញុំ។ ឥឡូវខ្ញុំប្រមូលគ្នីគ្នាបាន៣-៤ នាក់ទៀតហើយអ្នកដែលរងគ្រោះដោយសារគាត់(អ៊ិន សុភិន) ហើយខាងក្រសួងការងារគេថាជួយអន្តរាគមន៍រឿងហ្នឹងដែរតើបង"។
លោក សុខ រ៉ាស៊ី ជឿថាសកម្មភាពរបស់លោក និងអ្នកដែលធ្លាប់រងគ្រោះដោយសារលោក អ៊ិន សុភិន អាចជាផ្នែកមួយជួយជំរុញរឿងក្ដីរបស់លោកនៅតុលាការបានលឿនដែរ។ ទន្ទឹមគ្នានេះលោកក៏រង់ចាំមើលចំណាត់ការថ្មីៗរបស់តុលាការលើចុងចោទ គឺលោក អ៊ិន សុភិន ដែលកន្លងទៅលោកហ៊ានហៅថា"ជនឆបោក"ទៀតនោះផងដែរ។
ឆ្លើយតបបញ្ហានេះ អគ្គនាយកក្រុមហ៊ុនមហាហង្ស គឺលោក អ៊ិន សុភិន ថាលោកមិនចង់តតាំង ឬឆ្លើយតបអ្វីទៀតទេ ហើយឲ្យលោក សុខ រ៉ាស៊ី ធ្វើអ្វីធ្វើចុះ ចំណែកលោករង់ចាំតែចំណាត់ការរបស់តុលាការប៉ុណ្ណោះ។ ប៉ុន្តែកន្លងទៅលោក អ៊ិន សុភិន ព្រលយពាក្យថាលោកនឹងបញ្ចប់រឿងនេះឲ្យល្អមើលនៅតុលាការ៕