• 2021-08-12 02:23:24
  • ព័ត៌មាន

អ្នកប្រើអ៊ីនធើណិតជ្រើសតារា K-Pop នារី ៨រូប ជាអ្នកតំណាងឆ្នើមផ្នែកសម្រស់ប្រចាំក្រុមហ៊ុនយក្ស ៣

  • 2021-08-12 02:23:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលនិយាយដល់ K-Pop ប្រាកដជា​គ្មាន​អ្វី​ត្រូវជំទាស់​ទេ ថា​តារា​ស្រី​ភាគ​ច្រើន​ប្រចាំ​វិស័យ​សុទ្ធ​តែមាន​ភាពស្រស់ស្អាត។ ពេលបូកបញ្ចូល​ទាំង​សម្រស់ ទាំង​សមត្ថភាព និងអត្តចរិត​របស់ពួកគេ ពិតជាកាន់តែ​ធ្វើឲ្យគ្រឹះ​នៃ​ប្រជាប្រិយភាពហក់ឡើងកាន់តែ​ខ្លាំង។

នៅ​ក្នុង​វេទិកា​ជជែកដេញដោល​​នាពេលថ្មីៗនេះ​ អ្នកនិយម​លេង​អ៊ីន​ធឺ​ណេត​បាន​សម្លឹងមើល​តារាស្រី​មក​ពី «ផលិតកម្មយក្សទាំង ៣» ដែល​មាន​ដូចជា​ JYP Entertainment, SM Entertainment និង YG Entertainment​។ ពួកគេ​បាន​រាយ​ឈ្មោះ​តារា​ដែល​ពួកគេ​គិត​ថា​ ជាអ្នក​តំណាងឆ្នើមបំផុត (ទាំងសម្រស់ និងសមត្ថភាព) ​ប្រចាំ​ឲ្យ​ក្រុមហ៊ុន​នីមួយៗ​ ហើយខាងក្រោមនេះគឺជាការជ្រើសរើសចេញពីមហាជនផ្ទាល់៖

១. Yoona (Girls’ Generation) តំណាង SM Entertainment

២. Irene (Red Velvet) តំណាង SM Entertainment

៣. Karina (aespa) តំណាង SM Entertainment

៤. Suzy (Miss A) តំណាង JYP Entertainment

៥. Tzuyu (TWICE) តំណាង JYP Entertainment

៦. Yuna (ITZY) តំណាង JYP Entertainment

៧. Sandara Park (2ne1) តំណាង YG Entertainment

៨. Jisoo (BLACKPINK) តំណាង YG Entertainment

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់