- 2021-08-13 02:08:02
- ព័ត៌មាន
បិតា «ផលិតកម្មយក្សទាំង ៣» របស់កូរ៉េ មានមុខមាត់រូបរាងយ៉ាងណា កាលពីក្មេង?
- 2021-08-13 02:08:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បិតា «ផលិតកម្មយក្សទាំង ៣» របស់កូរ៉េ មានមុខមាត់រូបរាងយ៉ាងណា កាលពីក្មេង?
ចន្លោះមិនឃើញ
លោក Lee Sooman, Park Jin Young និង Yang Hyunsuk ត្រូវបានអ្នកគាំទ្រ K-Pop ស្គាល់ច្បាស់ថាជាអ្នកត្រួសត្រាយផ្លូវរបស់ K-Pop ប៉ុន្តែតើអ្នកស្គាល់អ្នកទាំង ៣ច្រើនកម្រិតណា?
អ្នកគាំទ្រមួយចំនួនរបស់ Idol សម័យបច្ចុប្បន្ន ស្ទើរតែមិនដឹងថាស្ថាបនិកក្រុមហ៊ុនកម្សាន្តយក្សទាំង ៣មាន YG Entertainment, SM Entertainment និង JYP Entertainment សុទ្ធតែជាអ្នកចំរៀងកាលពីមុន។ កាលពីយុវវ័យពួកគេពិតជាស្ទាយទាន់សម័យបំផុត! ហើយខាងក្រោមនេះគឺជាសភាព ដែលពួកគេរៀបចំខ្លួន កាលពីនៅជាតារាចម្រៀង និងមិនទាន់បង្កើតក្រុមហ៊ុនផ្ទាល់។
១. Lee Soo Man
បិតា SM រូបនេះ ចាប់អាជីពជាតារាចម្រៀងតាំងពីឆ្នាំ ១៩៧១ ដែលកាលនោះលោកជានិស្សិតសាកលវិទ្យាល័យ Seoul National University។
២. Park Jin Young
ចំណែកស្ថាបនិកសកម្មរបស់ JYP រូបនេះ ឈានជើងចូលសិល្បៈនៅឆ្នាំ ១៩៩៤។ លោកជាយុវជនម្នាក់ដែលឆ្លាត និងក៏បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Yonsei University នៅឆ្នាំ ១៩៩៦។
ដោយឡែកបើរម្លឹកទៅកាលពីកុមារភាព លោក Park Jin Young បានចំណាយពេល ៣ឆ្នាំ នៅសហរដ្ឋអាមេរិក និងបានចូលរៀនថ្នាក់បឋមសិក្សានៅទីនោះផងដែរ។
៣. Yang Hyun Suk
ពិតណាស់ ពេលនេះលោក Yang លែងជា CEO របស់ YG ហើយ ក៏ប៉ុន្តែយ៉ាងណាក៏គ្រប់គ្នាមិនអាចបំភ្លេចបានដែរថា លោកគឺជាស្ថាបនិកដំបូងគេរបស់ក្រុមហ៊ុនធំមួយនេះ។
Yang Hyun Suk ចូលសិល្បៈដំបូងនៅឆ្នាំ ១៩៩១ ជាមួយនឹងក្រុម Seo Taeji and The Boys។ ប៉ុន្តែក្រោយមកក៏បានផ្សងវាសនា ជាតារាចម្រៀងទោលនៅឆ្នាំ ១៩៩៦៕