- 2021-08-16 08:37:03
- ព័ត៌មាន
ពាក់កណ្ដាលខែថ្មី! ពេជ្រ សូលីកា បោះលុយផ្ដិតមេដៃទិញផ្ទះវីឡាថ្មីព្រុសតែម្ដង
- 2021-08-16 08:37:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក់កណ្ដាលខែថ្មី! ពេជ្រ សូលីកា បោះលុយផ្ដិតមេដៃទិញផ្ទះវីឡាថ្មីព្រុសតែម្ដង
ចន្លោះមិនឃើញ
មិននិយាយអួតអាងច្រើនស្ងាត់ៗតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្ស មាស ពេជ្រ សូលីកា និង ស្វាមី នាំគ្នាបញ្ចេញសមិទ្ធិផលថ្មី ទិញផ្ទះវីឡាប្រណិតមួយកន្លែងដោយនាងទើបតែបង្ហាញប្រិយមិត្តនៅ មុននេះបន្តិចលើ Instagram ផ្លូវការរបស់នាង។
ចូលពាក់កណ្ដាលខែថ្មី តារាស្រីជួរមុខរាងតូចច្រឡឹង សូលីកា ជាមួយនឹងស្វាមីបណ្ដូលចិត្ត បង្ហាញជីវិត មានក្ដីសុខក្រុមគ្រួសារតូច ដោយនាំគ្នាផ្ដិតមេដៃចាយលុយទាំងគីបៗទិញផ្ទះវីឡាប្រណិតមួយកន្លែង ដែលមានតម្លៃមិនតិចម៉ឺននោះទេ សម្រាប់ការខំប្រឹងរួមគ្នាកន្លងមក។ លើសពីនេះថ្ងៃជោគ ថ្ងៃជ័យ ថ្ងៃលាភសំណាងទិញផ្ទះថ្មី ចំថ្ងៃពិសេសចេញខែអាយុមួយខួប បីខែរបស់ កូនប្រុសជាទីស្រលាញ់របស់ ពេជ្រ សូលីកា តែម្ដង។
យ៉ាងណាមិញបន្ទាប់ពីបំពេញក្ដីសុខរួមគ្នារួច សូលីកា ភ្ជាប់ជាមួយពាក្យដ៏មានក្ដីសុខយ៉ាងដូច្នេះថា នាង នឹងស្វាមីរបស់នាងបានខំប្រឹងសាង ដោយបេះដូងរបស់ពួកគេ បង្កើតឡើងដោយក្ដីស្រលាញ់ ទុកចិត្តគ្នា ទៅវិញទៅមក ក៏ព្រោះតែដើម្បីកូនរបស់អ្នកទាំងពីរ។
សារប៉ុន្មានឃ្លានេះធ្វើឱ្យអ្នកគាំទ្រមិនតិចទេអាចនឹងច្រណែនក្ដីសុខរបស់តារាស្រីសាច់ចាំរូបនេះ ហើយ ក្នុងនោះក៏មានមហាជនមួយចំនួនចូលរួមអបអរសមិទ្ធផលថ្មីរបស់នាងដូចគ្នាផងដែរ៕