- 2021-08-17 07:00:00
- ព័ត៌មាន
គិតត្រឹមខែទី ៨នៃឆ្នាំ ២០២១ ចិនត្រូវរលេះតារាល្បី ៣រូបពីសិល្បៈ ព្រោះតែរឿងអាស្រូវធំៗ
- 2021-08-17 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតត្រឹមខែទី ៨នៃឆ្នាំ ២០២១ ចិនត្រូវរលេះតារាល្បី ៣រូបពីសិល្បៈ ព្រោះតែរឿងអាស្រូវធំៗ
ចន្លោះមិនឃើញ
ឈានចូលឆ្នាំ ២០២១ នេះ ពិភពសិល្បៈចិនមានរឿងជាច្រើនបានកើតឡើង បង្កើតជាប្រធានបទធំមានវត្តមានឥតដាច់លើបណ្ដាញសារព័ត៌មានទាំងក្នុង និងក្រៅស្រុក។
ក្នុងចំណោមរឿងរ៉ាវដែលបានកើតឡើងកន្លងមកក្នុងឆ្នាំនេះមានព័ត៌មានតារា ៣រូបដែលធ្វើឲ្យកក្រើកពេញពិភពសិល្បៈ។
១. Zheng Shuang
ក្រឡេកទៅព័ត៌មានដំបូងទាក់ទងនឹង Zheng Shuang ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជួលគេពពោះជំនួស នៅសហរដ្ឋអាមេរិក។ រឿងនេះផ្ដើមចេញដំបូងឡើយពីការចែកផ្លូវរវាងនាងនិង Zhang Heng រហូតកើតមានក្ដីក្ដាំ ឈានដល់តុលាការ និងទម្លាយការពិតមួយចំនួនដល់រឿងឲ្យគេពពោះឲ្យ អាស្រ័យហេតុថាសុខភាពរបស់នាងមិនអំណោយផលក្នុងការពពោះដោយខ្លួនឯង ប៉ុន្តែចុងក្រោយបែរជាចង់បោះបង់កូន ២នាក់នោះចោលទៅវិញ។ យ៉ាងណាក្ដី ទាក់ទងនឹងការឲ្យគេពពោះជំនួសនេះ មិនត្រូវបានគេអនុញ្ញាតឡើយក្នុងប្រទេសចិន ប៉ុន្តែដោយសារពលរដ្ឋចិនខ្លះចង់បានកូនពេក ទើបជួលអ្នកដែលនៅក្រៅប្រទេសធ្វើរឿងនេះជំនួស។ ទោះជាយ៉ាងណាសរុបជារួម ទង្វើបែបនេះ ពិតជារងការវាយប្រហារ និងបង្កជាការខឹងសម្បារខ្លាំងក្នុងប្រទេសចិន។
ដោយសារអាស្រូវបែបនេះ ទើប Brand ជាច្រើនសម្រេចផ្ដាច់កុងត្រាពីនាង និងមានព្យុះភ្លៀងព័ត៌មានជាច្រើន រហូតធ្វើឲ្យនាងមិនអាចទ្រាំឈរនៅលើវិថីសិល្បៈបានតទៀត។
២. Kris Wu
Kris ត្រូវបានប៉ូលីសក្រុងប៉េកាំង ឃាត់ខ្លួននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ពីបទសង្ស័យថាបានចាប់រំលោភនារីៗវ័យក្មេង។ ដំបូងឡើយ តារាប្រុសរូបនេះត្រូវបាន នារីវ័យ ១៩ម្នាក់ឈ្មោះ Du Meizhu ប្ដឹងថាបានរំលោភបំពាន ក្រោយលោកប្រើល្បិចល្បួង ដោយយកលេសផ្ដល់ឱកាសឲ្យបង្ហាញមុខក្នុង MV ក្នុងបទចម្រៀងរបស់ខ្លួន ប៉ុន្តែចុងក្រោយត្រឹមជាការបោកប្រាស់ខ្លួនប្រាណប៉ុណ្ណោះ។
ក្រោយមានព័ត៌មានផ្ទុះពេញបណ្ដាញសង្គម Kris ក៏ងើបបដិសេធភ្លាមៗថា ខ្លួនមិនបានធ្វើរឿងនេះទេ ប៉ុន្តែទោះជាយ៉ាងណា Brand ល្បីៗដែលសហការជាមួយនឹងលោកទាំងប៉ុន្មាន សម្រេចផ្ដាច់កុងត្រាចោលទាំងអស់ ហើយបណ្ដាញសង្គមផ្លូវការបស់លោក ត្រូវបានលុបចោលទាំងស្រុង បន្ទាប់ពីមានការឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីប៉ូលីសស៊ើបក្ដីសិន។
ឈានដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ទើបការិយាល័យស៊ើបអង្កេតស្រុក Chaoyang បានសម្រេចចេញសេចក្ដីប្រកាសឲ្យចាប់ខ្លួន Kris តែម្ដង ផ្អែកលើការស៊ើបអង្កេតយ៉ាងហ្មត់ចត់បំផុត រយៈពេលជាង ២សប្ដាហ៍ ពីបទរំលោភបំពានសេពសន្ថវៈលើនារីវ័យក្មេងជាច្រើននាក់ ក្នុងនោះរួមមានទាំងអ្នកដែលមានទាន់គ្រប់អាយុ ១៨ឆ្នាំផង។
៣. Zhang Zhehan
នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១ សមាគមសិល្បៈចិន (China's Association of Performing Arts) បានធ្វើពហិការចំពោះតារាសម្ដែង Zhang Zhehan ដោយសារតែរឿងរ៉ាវកើតឡើង ចេញពីរូបថតដែលលោកថតតាំងពៅឆ្នាំ ២០១៨ និង២០១៩។
រូបភាពនោះគឺ Zhehan បានថតនៅមុខទីសក្ការបូជា Yasukuni Shrine ដែលជាទីពាក់ព័ន្ធនឹងសង្គ្រាមជប៉ុន ហើយក្រោយមានអ្នករកឃើញរូបនេះ និងលើកយកមកបង្ហាញលើអ៊ីនធើណិតជាថ្មី ស្រាប់តែធ្វើឲ្យមានការខឹងសម្បារមិនធម្មតាពីប្រជាជនចិន។
Yasukuni Shrine ជាទីសក្ការបូជា ដែលត្រូវបានប្រទេសជិតខាងរបស់ជប៉ុនចាត់ទុកថាជានិមិត្តរូបនៃរបបយោធានិយម កាលពីអតីតកាលរបស់ជប៉ុន ហើយនៅតែជាចំណុចតានតឹងជាមួយចិនទល់ពេលនេះ។
អ្នកប្រើអ៊ីនធើណិត នៅបានជជីករកឃើញរូបដែល Zhehan ទៅចូលរួមមង្គលការមួយ ដែលប្រារព្ធនៅវិហារ Nogi Shrine កាលពីឆ្នាំ ២០១៩ ដែរ ហើយពេលនោះ Zhehan ក៏បានជួបនឹង Dewi Sukarno ភរិយាជនជាតិជប៉ុន របស់អតីតប្រធានាធិបតីឥណ្ឌូនេស៊ី Sukarno អ្នកដែលប្រឆាំងនឹងចិនកាលនោះ។
តាមការបញ្ជាក់របស់សមាគមសិល្បៈចិន បានលើកឡើងថា ទង្វើរបស់ Zhehan ពិតជាប៉ះពាល់ដល់ចិត្តប្រជាជនចិនយ៉ាងធ្ងន់ធ្ងរ ហើយអាចជះឥទ្ធិពលមិនល្អដល់យុវវ័យជំនាន់ក្រោយទៀត។
សម្រាប់ Zhehan វិញក៏បាន សុំទោសនូវអ្វីដែលបានកើតឡើង ព្រមទាំងនិយាយថាខ្លួនពិតជាខ្មាសអៀន ចំពោះទង្វើដែលធ្វើចេញទាំងមិនបានគិតដិតដល់។
ឯបណ្ដា Brand ដែល Zhang Zhehan សហការជាមួយទាំងប៉ុន្មាន ក៏សម្រេចលុបកុងត្រាចោលទាំងមិនចាំយូរ ស្របពេលបណ្ដាញសង្គមរបស់លោក ព្រមទាំងរបស់ Studio ផង ក៏ត្រូវបាត់មុខបាត់មាត់ពី Platform អ៊ីនធើណិតទាំងស្រុងអស់ហើយ៕