• 2021-08-18 09:29:48
  • ព័ត៌មាន

បច្ចុប្បន្នភាព! សុខៗ​ស្រាប់​តែ​តារា​កំប្លែង អៀង ចេនឡា ត្រូវ​គ្រូពេទ្យ​បូម​ទឹក​ចេញ​ពី​សួត

  • 2021-08-18 09:29:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ ជា​ពិសេស​មិត្ត​សិល្បៈ មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​តារា​សម្ដែង និង​កំប្លែង​ស្ងួត​លោក អៀង ចេនឡា បន្ទាប់​ពី​លោក​បង្ហាញ​ស្នាម​មុខ​កាំបិត និង​ទឹក​ជិត​កន្លះ​ដប​ដែល​លោក​អះអាង​ថា វា​ជា​ទឹក​ដែល​គ្រូ​ពេទ្យ​បាន​បូម​ចេញ​ពី​សួត​របស់​លោក​នៅ​រសៀល​ថ្ងៃ​ទី១៨ ខែ​សីហា នេះ។

នៅ​មុន​នេះ​បន្តិច តារា​កំប្លែង អៀង ចេនឡា បាន​បង្ហោះ​រូប​២​សន្លឹក​ដោយ​មាន​ភ្ជាប់​នូវ​សារ​ខ្លី​មួយ​តាម​បណ្ដាញ​សង្គម​Facebook ថា សូម​អគុណ​បងប្អូន​មិត្ដភក្ដិ​ដែល​បាន​ជូនពរ និង​បារម្ភ​ពី​សុខភាព​របស់​លោក៖"ពេល​នេះ​ខ្ញុំ​បាន​ធូរ​តិច​ហើយ ស្គាល់​ជាតិ​ហើយ​លោក​អើយ បូម​ទឹក​ចេញ​ពី​សួត"។

គិត​ត្រឹម​ម៉ោង​៤ រសៀល​ថ្ងៃ​ទី១៨ ខែ​សីហា នេះ Sabay មិន​ទាន់​អាច​ទាក់ទង​សាមី​ខ្លួន​ដើម្បី​បញ្ជាក់​បន្ថែម​ពី​ស្ថានភាព​ជំងឺ​របស់​លោក​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ អ្នក​គាំទ្រ ជា​ពិសេស​មិត្ត​សិល្បៈ បាន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​លោក ហើយ​បាន​ជូនពរ​លោក​ឲ្យ​ឆាប់​ជា​សះស្បើយ​ទៀត​ផង។ អ្វី​ដែល​គេ​មិន​នឹកស្មាន​ថា​រឿង​បែប​នេះ​កើត​ឡើង​ចំពោះ​លោក អៀង ចេន​ឡា គឺ​ដោយសារ​តែ​គេ​មិន​ដែល​ឮ​លោក​ត្អូញ​ឈឺ​អ្វី​ឡើយ ហើយ​ស្រាប់​តែ​ថ្ងៃ​នេះ​លោក​បង្ហាញ​ថា​លោក​ត្រូវ​ពេទ្យ​បូម​ទឹក​ចេញ​ពី​សួត​តែម្ដង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់