- 2021-08-19 07:22:34
- ព័ត៌មាន
មិនឈរឱបដៃមើល! មាន សូនីតា ប្រើវិធីសាស្ត្រដ៏ឆ្លាតវៃជួយកសិករដាំមៀន
- 2021-08-19 07:22:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនឈរឱបដៃមើល! មាន សូនីតា ប្រើវិធីសាស្ត្រដ៏ឆ្លាតវៃជួយកសិករដាំមៀន
ចន្លោះមិនឃើញ
ក្នុងនាមជាប្រជាពលរដ្ឋរស់នៅក្នុងសង្គមតែមួយ តារាសម្ដែងស្រីជួរមុខកញ្ញា មាន សូនីតា មិនឈរឱបដៃមើល ក្រោយប្រជាកសិករខេត្តប៉ៃលិន មានការកក់ស្ទះទីផ្សារលក់ផ្លែមៀនមិនចេញគ្មានអាជីវករយកទៅលក់បន្ត ស្រាប់តែស្រីស្អាតរូបនេះប្រមូលទិញប្រើវិធីសាស្ត្រដ៏ឆ្លាតវៃ។
ចូលរួមចំណែកមួយដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដែលបាត់បង់ទីផ្សារផ្លែមៀន កក់ស្ទះដោយសារបញ្ហាជំងឺកូវីដ-១៩ បិទច្រកព្រំប្រទល់នាំចេញក្រៅស្រុក ដែលជាហេតុតនាំឱ្យមាន ផលប៉ះពាល់ តារាស្រីថ្ពាល់ខួច សូនីតា ជាតារាទី១ចេញមុខជួយសម្រួល ដោយនាងបានប្រមូលទិញផ្លែ មៀនគ្មានទីផ្សារទាំងនោះយកមកទុក។
តាមរយៈវីដេអូខ្លីមួយ នាងបានបង្ហាញផ្លែមៀនមួយគំនរនៅលើតុមូលមួយ។ នាងថា ទាំងនេះ ជាមៀនដែលនាងបានទិញពីកសិករនៅខេត្តបាត់ដំបង ប៉ៃលិន ប៉ុន្តែនាងមិនបានលម្អិតចំនួនជាក់លាក់ទេ។ តាមតារាស្រី ទិញយកមក ដើម្បីប្រើប្រាស់ទុកបន្ថែមពីលើការទិញភេសជ្ជៈរបស់នាង។
តាមលក្ខខណ្ឌ នាងនឹងថែមមៀន១គីឡូ សម្រាប់ការជួយទិញភេសជ្ជៈ២កែវពីនាង ពោលមាន ន័យថាគ្រប់អតិថិជនដែលចំណាយទឹកប្រាក់ទិញភេសជ្ជៈ២កែវ នឹងទទួល បានផ្លែមៀនប៉ៃលិនផ្អែម ឆ្ញាញ់ដោយឥតគិតថ្លៃទៅតាមការចំណាយរបស់អតិថិជន។
ប្រិយមិត្តបានលើកឡើងថា នេះជាវិធីសាស្ត្រដ៏ឆ្លាតវៃ នឹងល្អបំផុតរបស់តារាសម្ដែងរូបនេះ ដែលអំណោយផលទាំងសងខាង ពោលគឺមួយចំណែកបានជួយសម្រួលដល់បងប្អូនប្រជាកសិករមៀនខ្មែរ មួយផ្នែកទៀត វិធីនេះអាចជំរុញការលក់ភេសជ្ជក្នុងហាង "ណ" កាហ្វេរបស់នាងផង។
សូនីតា បានបញ្ជាក់ថា នាងនឹងនៅតែជួយប្រមូលទិញផ្លែមៀនគ្មានទីផ្សារទាំងនោះជាបន្តបន្ទាប់ផងដែរ៕