• 2021-08-19 08:54:58
  • ព័ត៌មាន

ស្ងប់ស្ងាត់រយៈពេល៣ឆ្នាំ! ពេលនេះកម្មវិធីប្រកួត Miss Cambodia 2021 ត្រឡប់បង្ហាញមុខមាត់ថ្មីជាផ្លូវការហើយ

  • 2021-08-19 08:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អសម្រាប់បេក្ខនារីគ្រប់ដែលស្រលាញ់វិស័យដើរម៉ូដ ពេលនេះកម្មវិធីល្បីកក្រើក កញ្ញាឯក កម្ពុជា ២០២១ បានវិលត្រឡប់បង្ហាញមុខមាត់ថ្មីជាផ្លូវការហើយក្រោយផ្អាកធ្វើកម្មវិធីរយៈពេល៣ ឆ្នាំមកនេះ។

ក្រោយផ្អាកកម្មវិធី Miss Cambodia 2021 មួយរយៈធំ ស្រាប់តែថ្មីៗនេះទំព័រហ្វេសផ្លូវការ កញ្ញា ឯកកម្ពុជា ២០២១ បានលេចរូបរាងថ្មីសន្លាងជាផ្លូវការម្ដងទៀត។ តាមរយៈអ្នកគ្រប់គ្រងកម្មវិធី Miss Cambodia និង Miss Universe លោក ម៉ែន និមលរ័ត្នបានបង្ហើបប្រាប់ Sabay ថាលោកនឹងត្រៀម កម្មវិធីប្រកួតនេះឡើងវិញនៅក្នុងខែ សីហា នេះតែម្ដងបន្ទាប់ពីធ្វើឡើងនៅឆ្នាំ២០១៦ និង២០១៧ នឹងអខាននៅ៣ឆ្នាំមកនេះ។

សម្រាប់មូលហេតុនៃការអខានធ្វើកម្មវិធីប្រកួតនេះលោក និមលរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា” **បងបានរៀបចំ Miss Cambodia ២០១៦ និង២០១៧ តែរវល់មកងាករៀបចំម្មវិធី Miss Universe ខ្លាំងពេកក៏ផ្អាកសិន តែនៅឆ្នាំនេះកម្មវិធី កញ្ញាឯក កម្ពុជា២០២១ និងលេចរូបរាងថ្មីម្ដងទៀតនៅក្នុងខែនេះតែម្ដង។

ដោយឡែកសម្រាប់ Miss Cambodia 2021 ឆ្នាំនេះជម្រុះយកបេក្ខនារីចុងក្រោយត្រឹមតែ២០រូប នឹង ម្ចាស់ជ័យលាភីយកត្រឹមតែ Top3 ប៉ុណ្ណោះសម្រាប់ជ័យលាភីលេខ១ នឹងត្រូវចូលរួមប្រកួត Miss International នៅប្រទេសជប៉ុន លេខ២ចូលរួមប្រកួត Miss Earth នៅប្រទេសហ្វីលីពីន រីឯលេខ៣ ទៅប្រកួត Miss Tourism នៅប្រទេសម៉ាឡេស៊ី

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទថ្មី