• 2021-08-26 07:19:19
  • ព័ត៌មាន

រឿង​ពិត អ្នក​នាង សារីណា ប្រកាស​លែងលះ​គ្នា​ជាមួយ ស៊ុក សុភា បន្សល់ចំណងដៃកូនតូច៥នាក់

  • 2021-08-26 07:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿយៗ មហាជនធ្លាប់តែឃើញអតីតតារាប្រុសឆ្នើមកម្ពុជា លោក ស៊ុក សុភា បង្ហាញភាពផ្អែមល្ហែម ជាមួយនឹងគ្រួសារជាទីស្រលាញ់ ប៉ុន្តែលើកនេះផ្ទុយស្រឡះតែម្ដង ដោយនៅមុននេះបន្តិចភរិយារបស់ លោកបានប្រកាសលែងលះគ្នាផុយៗ ដែលធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង។

គណនីហ្វេសប៊ុកផ្លូវការឈ្មោះ Sarina Lucky Luy ដែលត្រូវបានគេស្គាល់ថាជាភរិយារបស់អតីតតួអង្គ ក្នុងរឿង”ទុំទាវ” លោកស៊ុក សុភា បានប្រកាសក្ដែងជាសាធារណៈថា អ្នកនាងនិងស្វាមី លែងលះគ្នា ហើយចាប់ពីថ្ងៃទី ២៦ សីហា ២០២១នេះតទៅ ពោលចំណងស្នេហ៍ស្អិតរមួតច្រើនឆ្នាំត្រូវដើរផ្លូវផ្សេង គ្នាដោយ បន្សល់នូវដំណក់ឈាម៥នាក់ គឺកូនប្រុស៤នាក់ និងស្រីម្នាក់ ត្រូវរស់លែងមានគ្រួសារជួបជុំ។

យ៉ាងណាមិញអាចនិយាយបានថា វាហាក់ផុយស្រួយបន្តិច ដែលធ្លាប់តែជួបជុំជាមួយគ្នាបែរជាត្រឹមមួយ ប៉ព្រិចភ្នែក ក៏ប្រកាសលែងលះគ្នាបែបនេះ ចំណែកបញ្ហាមូលហេតុនៅពីក្រោយគញរួសារបែកបាក់នេះ អតីតប្រពន្ធលោក សុភា មិនបញ្ចេញនោះទេតែគ្រប់យ៉ាងអ្នកនាងត្រឹម បញ្ចប់ត្រឹមពាក្យមួយឃ្លាថា ឆ្អែត គ្រប់យ៉ាង។

យ៉ាងណា នៅ​ក្នុង​ការ​ឆ្លើយ​តប​ជាមួយ​ប្រិយមិត្ត​របស់​ខ្លួន អ្នក​នាង សារីណា ប្រាប់​ថា មូលហេតុ​នៃ​ការ​បែកបាក់​នេះ គឺ​ដោយ​សារតែ​មាន​ការ​រឿង​គ្រួសារ​ចូល​មក​ឡូកឡំ។ ប៉ុន្តែ​នាង​មិន​បាន​អធិប្បាយលម្អិត​ថា​សាច់​រឿង​យ៉ាង​ណា​នោះ​ទេ គ្រាន់​តែ​ថា រយៈ​កាល​កន្លង​មក គឺ​អ្នក​នាង​ជា​អ្នកទ្រាំ​តែ​ម្នាក់​ឯង ធ្វើ​អី្វី​ក៏ខុស គឺ​ខុស​រហូត​។ ដូច្នេះ​ដល់​ពេល​ហើយ ដែល​នាង​សម្រេច​ចិត្ត​ឈប់​ទ្រាំ​ចំពោះ​រឿង​ទាំង​នោះ​ទៀត

ដោយឡែកលោក ស៊ុក សុភា ជាស្វាមីនៅមិនទាន់ចេញមុខឆ្លើយតប ឬប្រតិកម្មអ្វីនោះទេ បន្ទាប់ពី ភរិយាប្រកាសចែកផ្លូវផ្អើលពេញបណ្ដាញសង្គមដូច្នេះ ខណៈក្រុមការងារ Sabay ព្យាយាមទាក់ទងសុំ ការអធិប្បាយពីអតីតតារាស្ដែងរូបនេះ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់