• 2021-08-26 07:38:41
  • ព័ត៌មាន

ចេញ​មូលហេតុ​បន្ថែម​ទៀត ជុំវិញរឿងបែកបាក់​គ្រួសារ ស៊ុក សុភា និង សារីណា កណ្ដាល​ទី!

  • 2021-08-26 07:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មានម៉ោងមុននេះ មហាជនមិនតិចទេដែលភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយដំណឹងលែងលះរបស់អតីត តារាសម្ដែងបុ្រស ស៊ុក សុភា ដែលភរិយារបស់លោកប្រកាសក្ដែងលើបណ្ដាញសង្គម។ តែមុននេះបន្តិច ស្រាប់តែភាគីជាភរិយា ចេញមុខបង្ហើបដើមចមមុនលែងលះគ្នា នៅក្នុង Comment

ភរិយា ស៊ុក សុភា បានចេញមុខជាថ្មីដោយ អ្នកនាងបានសរសេររៀបរាប់ក្នុង Comment ថាអ្នកនាងមិនយករឿងបែបនេះមកលេងសើចទេ វាមិន មែនសម្ដែង វាជាការពិត។ ហើយមូលហេតុនៃការលែងលះគ្នានេះ គឺកើតឡើងពីភាគីលោក សុភា ដែលជាស្វាមី យកគ្រួសារមកពាក់ព័ន្ធ ពោលគឺបែងចែងមិនត្រូវរវាងគ្រួសារផ្ទាល់ខ្លួន នឹងប្រពន្ធកូន។

អតីតភារិយា ស៊ុក សុភា៖”សុំបកស្រាយថា ដែលយើងលែងគ្នាមិនមែនមកពីរឿងកំហុសដែលយើងធ្វើ ខុសនោះទេ តែមកពីភាគីម្នាក់យកក្រុមគ្រួសារមកបូលចូល”។

អ្នកស្រីបានរៀបរាប់បន្តថា ស្វាមីរបស់អ្នកស្រីបានបង្ហាញនូវទង្វើជាច្រើនដែលបង្ហាញថា ក្រុមគ្រួសា ភាគីស្វាមី ធ្វើអ្វីក៏មិនចេះខុស បើទោះជាភាគីភរិយាធ្វើអ្វីក៏មិនត្រូវចិត្តឡើយសរុបជារួមគឺខុសរហូត។ អ្នកស្រីសង្កត់ធ្ងន់ថា ក្នុងនាមជាភរិយាមិនដែលឱ្យស្វាមីទៅស្អប់គ្រួសារគេទេ តែសុំឱ្យចេះបែងចែករវាងក្ដីស្រលាញ់គ្រួសារ និងប្រពន្ធកូនឱ្យបានច្បាស់លាស់ប៉ុណ្ណោះ។

យ៉ាងណាមិញរហូតមកដល់ពេលនេះ បើទោះជាភាគីភរិយាបកស្រាយនូវរឿងរ៉ាវដែលបង្ករឱ្យទំនាក់ទំនងអាពាហ៍ពិពាហ៍ ប្រេះស្រាំយ៉ាងនេះក្ដី ក៏ភាគីលោក ស៊ុក សុភា នៅមិនទាន់ចេញមុខបកស្រាយនៅឡើយទេ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់