• 2021-08-27 04:08:52
  • ព័ត៌មាន

ព្រះរាជអាជ្ញាស្នើឲ្យតុលាការដាក់ទោស B.I ឲ្យជាប់ពន្ធនាគារ តែមុនថ្ងៃជម្រះក្ដី សាមីខ្លួនបានផ្ញើលិខិត១ច្បាប់ស្រេច

  • 2021-08-27 04:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការជំនុំជម្រះក្ដីលើកដំបូង​របស់ B.I ត្រូវ​បាន​ធ្វើឡើង​នៅ​តុលាការកណ្ដាល​ទីក្រុងសេអ៊ូល​នៅម៉ោង ១១ព្រឹក ថ្ងៃទី២៦ ខែសីហា ទាក់ទងករណី​ចោទប្រកាន់​ B.I ពីបទរំលោភច្បាប់គ្រឿងញៀន​របស់ប្រទេសកូរ៉េ។

តាមវិបសាយ Newsen បាន​ឲ្យដឹងថា ព្រះរាជអាជ្ញាបាន​ស្នើឲ្យតុលាការផ្ដន្ទាទោស B.I ដោយដាក់ពន្ធនាគារ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១,៥០លានវ៉ុន (ខ្ទង់ ១ ២៨០ដុល្លារ)

យ៉ាងណា​ក្ដី​មុនពេល​ជំនុំ​ជម្រះក្ដី B.I បាន​ដាក់លិខិតសុំទោសទៅ​កាន់តុលាកា កាល​ពីថ្ងៃទី២៥ ខែសីហា។ លោកបាន​លើកឡើងទាក់ទងនឹងករណីដែល គេចោទប្រកាន់​លោកពីការជួញដូរ និងប្រើថ្នាំញៀន តាមរយៈក្រុមហ៊ុនរបស់ខ្លួនគឺ IOK Company​។

B.I តាមរយៈ IOK Company បាន​និយាយថា៖ «ខ្ញុំមិនអាចវិលត្រឡប់ទៅ​អតីតកាល និង​កំហុសពីមុនដូចអ្វី​ដែល​បានកើតឡើងរួចមកហើយនោះបានទេ ប៉ុន្តែខ្ញុំតែង​គិត​ថា​គួរ​ធ្វើបែបណា​ ដើម្បី​ខ្ញុំ​អាច​កែលម្អពិភពលោក និងជួយឲ្យសង្គមមួយនេះមានភាពប្រសើរជាងមុន សម្រាប់ពេលដែល​នៅសេសសល់ក្នុងជីវិតរបស់ខ្ញុំ​»។

គួរដឹង​ដែរថា​ B.I ត្រូវ​បាន​ក្រុមការងារ​មាន​សមត្ថកិច្ច ​បញ្ចប់​ការ​ស៊ើបអង្កេតសរុបចំនួន ៩ករណី និងធ្វើតេស្តគ្រឿងញៀនរួចរាល់អស់ហើយ អំឡុងពេល​នៃដំណើរការនីតិវិធីច្បាប់៕​

ប្រភព៖ Koreaboo

មតិយោបល់