• 2021-08-31 09:23:55
  • ព័ត៌មាន

តារាឥណ្ឌូនេស៊ីម្នាក់សម្រេចបំណងធំពេលពពោះ ព្រោះបានប្ដីចាត់ចែងឲ្យវីដេអូខលផ្ទាល់នឹង Song Joongki

  • 2021-08-31 09:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាមការចេញផ្សាយព័ត៌មាន​ពី Tempo Indonesia មានពេលមួយ តារាសម្ដែងឥណ្ឌូនេស៊ី Felicya Angelista បាន​ប្រាប់ស្វាមីគឺ Caesar ថា​ខ្លួនចង់បាន​នេះ​នោះ ស្របពេល​ Caesar បាន​សួរ​បញ្ជាក់ទៀត​ថា​ចង់បានអ្វី​ឲ្យប្រាកដ?

ក្នុង Post មួយលើ Instagram ស្វាមី​តារាសម្ដែង​ដែល​កំពុងពពោះរូបនេះ បាន​សរសេរថា​ បំណងធំ​មួយក្នុង​ចំណោម​បំណង​ផ្សេង​ទៀត​របស់​ប្រពន្ធខ្លួន​បាន​ក្លាយជា​ការ​ពិតហើយ។

បំណង​នោះ​គឺ​ នាង​ចង់​ជួបគ្នា តាម​វីដេអូ Call ពី Song Joongki ដែល​ជា Idol របស់នាង។ ស្វាមី​នាង​បាន​ទាក់ទងជាមួយនឹង​ Raymond ដែលជា​មិត្ត ហើយក៏ជា​អ្នក​ដែលចាត់ចែង​ជួយពញ្ញាក់អារម្មណ៍នាង​ដែរ។

ពេល​និយាយ​ជាមួយនាងហើយ Raymond ខិតទៅកៀនបន្តិច ស្រាប់តែមាន​អ្នកបើកទ្វារដើរពីក្រោយមក ហើយម្នាក់នោះគ្មានអ្នកណា​ក្រៅពី Song Joong Ki ទេ។ ពេលនោះហើយដែល Felicya បាន​ជជែកគ្នាលេង​តាម Video Call ជាមួយ Idol ក្នុងចិត្ត។

បង្ហោះ​លើ Instagram តារាស្រីរូបនេះ​ អរគុណ​ម្ដងហើយម្ដងទៀត ដល់ស្វាមីរបស់ដែលរៀបចំពេលវេលាពិសេសនេះ​ឲ្យ ហើយនិយាយ​ថា​ខ្លួន​ពិតជានារី​ម្នាក់ដ៏សំណាងមែន៕

ទស្សនាវីដេអូទាំងស្រុងខាងក្រោម៖

ប្រភព៖ mb.com.ph

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី