• 2021-09-02 08:51:42
  • ព័ត៌មាន

[ក្ដៅៗ] សមាជិកដល់ទៅ ៥ នាក់របស់ ENHYPEN ធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវីដព្រមៗគ្នា

  • 2021-09-02 08:51:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Belift Lab បានចេញ​សេចក្ដី​ប្រកាស​ជា​បន្ទាន់តាម​បណ្ដាញផ្សព្វផ្សាយថា​ សមាជិក​ ENHYPEN ចំនួន​ ៥​នាក់​បាន​ធ្វើតេស្ត​ហើយស្រាប់​តែ​ចេញ​លទ្ធផល​ថា​មាន​ផ្ទុក​មេរោគ​កូវីដ ១៩។

«សួស្ដី នេះ​គឺ Belift Lab

សមាជិក ENHYPEN មាន Jungwon, Heesung,Jay, Jake និង Sunghoon បាន​ធ្វើតេស្ត​និងបាន​រកឃើញមេរោគកូវីដ ១៩ អំឡុងពេល​ពួកគេ​កំពុង​ធ្វើចត្តាឡីស័ក។

ENHYPEN​ ត្រូវ​បាន​​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ តាំង​ពី​ថ្ងៃ​ទី ២៦ ខែ​សីហា​ បន្ទាប់​ពី​ការ​ធ្វើ​តេស្តចេញលទ្ធផល​វិជ្ជមាន​ ចំពោះ​មនុស្ស​ម្នាក់​នៅ​កន្លែង​ថត​របស់​ពួកគេ ​ហើយ​អាជ្ញាធរ​សុខាភិបាលបានចាត់ថា​ ENHYPEN ជាអ្នក​ជិត​ស្និទ្ធនឹងអ្នកជំងឺបំផុត។ អំឡុង​ពេល​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ នៅថ្ងៃទី ២៩ Jake បាន​ចេញ​រោគ​សញ្ញា​ក្អក​ និង​គ្រុន​ ហើយ​យើង​បាន​រាយការណ៍​ទៅ​មន្ត្រី​សុខាភិបាល​ហើយ លោក​ក៏​បានធ្វើតេស្ត PCR ជាមុន។ លទ្ធផលធ្វើតេស្ត គឺ​វិជ្ជមានកូវីដនៅថ្ងៃទី ៣០ ខែសីហា។

បន្ទាប់​ពី​នេះ Jungwon, Heeseung, Jay និង Sunghoon ក៏​កើត​មាន​រោគ​សញ្ញា​ស្រដៀង​គ្នា​ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទទី ៣០ ហើយ​ពួក​គេ​បាន​ធ្វើតេស្ត PCR ហើយ​ទាំង​អស់​គ្នា ក៏ចេញលទ្ធផល​វិជ្ជមានដែរ។ សមាជិក​ដែល​ត្រូវ​ឆ្លងជំងឺ កំពុងចាត់វិធានការបង្ការ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​សុខាភិបាល។ បច្ចុប្បន្ន​អាការៈ​របស់ពួកគេ​ គឺមានលក្ខណៈស្រាលទេ។

ចាប់​​តាំង​ពី​ករណី​ដែល​បាន​បញ្ជាក់​នៅ​ឯ​កន្លែង​ថត​នៅ​ថ្ងៃទី ២៥ ខែសីហា​លទ្ធភា​ពនៃ​ការ​រីក​រាល​ដាល​នៃ​ការ​ឆ្លង​ទៅ​អ្នក​ដទៃ​ គឺ​មាន​កម្រិត​ទាប​ ដោយសារ​បុគ្គល​ដទៃ​ទៀត​ដែល​មាន​វត្តមាន​នៅ​កន្លែង​នោះ​ រួម​ទាំងតារាៗផ្សេងទៀត​ត្រូវ​បាន​ធ្វើ​តេស្ត​ជាមួយ​ PCR ទាំងអស់ ហើយលទ្ធផលគឺ​​អវិជ្ជមាន។ ប៉ុន្តែ​ពួកគេក៏ត្រូវនៅដាច់ដោយឡែកសិនដែរ។

លើស​ពី​នេះ​អ្នក​ដែល​​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​បាន​ធ្វើ​តេស្តដោយ​​ប្រើ​ឧបករណ៍​ធ្វើ​តេស្ត​ខ្លួន​ឯង ពីរដង​ក្នុង​មួយថ្ងៃ អំឡុងពេលធ្វើចត្តាឡីស័ក នេះក្នុងករណី​ប្រសិន​បើ​មាន​រោគ​សញ្ញា​មិន​ប្រក្រតី​ណា​មួយ។

យើង​សូម​អភ័យទោស​ ដែលធ្វើឲ្យអ្នកគាំទ្រទាំងអស់បារម្ភ ក្នុងការដែលយើងធ្វេសប្រហែស​មិន​បាន​ការពារ​ ទប់ស្កាត់​បានជាប់ល្អ​នៃការ​រីក​រាល​ដាល​នៃ​ការ​ឆ្លង​ បើ​ទោះ​បី​ជា​យើង​ខំ​ប្រឹង​រួចហើយ​យ៉ាង​ណា​ក៏ដោយ យើង​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ ដើម្បី​ជួយ​សមាជិក​​ឆាប់​ជា​សះស្បើយ​ឡើងវិញ ព្រោះ​សុវត្ថិភាព​របស់​ពួកគេ​ គឺជា​អាទិភាព​ចម្បងរបស់​យើង។ យើង​នឹង​សហការ​ដោយ​ស្មោះ​ ជាមួយ​ការ​ណែ​នាំរបស់មន្ត្រីសុខាភិបាល៕»

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី