• 2021-09-07 02:15:23
  • ព័ត៌មាន

ឃើញ​មុខ​ស្លេកស្លាំង និង​គ្មាន​កម្លាំង តាម​ពិត អៀង ចេនឡា ត្រូវ​ថ្នាំ​ធ្វើ​ទុក្ខ ហើយ​មាន​អាហារ​ត្រូវ​តម៦​ខែ​ទៀត

  • 2021-09-07 02:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​ក្នុង​ទឹកមុខ​ស្លេកស្លាំង និង​មិន​សូវ​មាន​កម្លាំងកំហែង​នៅ​ឡើយ ប៉ុន្តែ​តារា​សម្ដែង​ប្រុស អៀង ចេនឡា ប្រាប់​ថា ស្ថានភាព​សុខភាព​របស់​លោក​បាន​ធូរ​ច្រើន​ហើយ បន្ទាប់​ពី​ចោះ​ឆ្អឹងជំនី​ផ្នែក​ខាង​ក្រោយ​ដើម្បី​បូម​យក​ទឹក​ចេញ​ពី​សួត​កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ​២០២១។

តារា​សម្ដែង និង​កំប្លែង​ស្ងួត​រូប​នេះ ប្រាប់​Sabay នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ថា បន្ទាប់​ពី​បូម​ទឹក​ចេញ​ពី​សួត លោក​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធាន​របស់​គ្រូ​ពេទ្យ ហើយ​លោក​នៅ​តែ​បន្ត​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា​រយៈ​ពេល​៦​ខែ​ទៀត ព្រម​ទាំង​បន្ត​អនុវត្ត​ការ​តម​គ្រឿង​ហូបចុក​ខ្លះ​ក្នុង​រយៈ​ពេល នៃ​ការ​ប្រើ​ថ្នាំ​នេះ​ដែរ។

អៀង ចេនឡា៖"បាន​ធូរ​ច្រើន​ហើយ ខ្ញុំ​ត្រូវ​ពេទ្យ​ឲ្យ​លេប​ថ្នាំ​៦​ខែ។ តម​គ្រឿង​ផ្អាប់ ក្រៅ​ពី​នឹង​មិន​ឲ្យ​តម​អី​ទេ ពេទ្យ​ឲ្យ​ខំ​ញ៉ាំ ព្រោះ​ញ៉ាំ​ថ្នាំ​ហ្នឹង​ធ្វើ​ទុក្ខ​ណាស់"។

លោក អៀង ចេនឡា និយាយ​ថា ដំបូង​ឡើយ​លោក​មាន​អាការ​ក្អក​ជា​ច្រើន​ខែ​មិន​បាត់​សោះ ហើយ​លោក​ក៏​ធ្លាប់​ធ្វើ​សំណាក​រក​ជំងឺ​កូវីដ-១៩ តែ​មិន​មាន​ឡើយ។ ដោយ​ក្អក​មិន​បាត់ និង​កាន់​តែ​ខ្លាំង​ឡើង ទើប​លោក​សម្រេច​ទៅ​ពេទ្យ​ដើម្បី​ជួស​ឈាម ហើយ​ពេទ្យ​ថា​មាន​មេរោគ​ក្នុង​ក្រពះ ហើយ​តម្រូវ​ឲ្យ​លេប​ថ្នាំ​រយៈ​ពេល​៦​ខែ តែ​នៅ​មិន​បាត់​ក្អក​សោះ។

ទើប​ក្រោយ​មក​ទៀត ពោល​គឺ​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០២១ លោក​ក៏​ទៅ​ពេទ្យ​ថត​សួត ក៏​ឃើញ​ទឹក​ចូល​សួត​តែ​ម្ដង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់