• 2021-09-07 03:22:47
  • ព័ត៌មាន

ចៃដន្យណាស់! Seohyun និង Irene ជាតារា K-Pop ទន់ភ្លន់ ចិត្តល្អ កើតឆ្នាំតែមួយ ឈ្មោះតែមួយទៀត

  • 2021-09-07 03:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ SM ជា​ផលិតកម្មដែល​សម្បូរទៅដោយតារាប្រុស​ស្រីស្អាតៗប្រចាំវិស័យ K-Pop ហើយបើនិយាយតែពី​តារា​ស្រី ក៏គេចមិនផុតពី Irene និង Seohyun ដែរ។ ភាពស្រស់ស្អាតរបស់អ្នក​ទាំង ២​ពិតជា​មិនអាច​ប្រកែកបាន​ឡើយ ហើយកាន់តែ​ភ្ញាក់ផ្អើលនោះគឺ តើជារឿងចៃដន្យ ឬ​និស្ស័យ ព្រោះតារា​ស្រី​ទាំង ២​នាក់​សុទ្ធ​តែកើតនៅឆ្នាំ ១៩៩១ ដូចគ្នា ថែម​ទាំងមាន​ឈ្មោះ​ដូចគ្នាទៀត (ឈ្មោះកំណើត គឺ Joo Hyun)។

រឿងចៃដន្យរបស់តារា​ស្រី​ទាំង ២ បង្កជាការចាប់អារម្មណ៍ខ្លាំង​ពីមហាជនលើបណ្ដាញសង្គម តាំង​ពី​ពេល​ដំបូង​ដែល​ Red Velvet ចេញមុខ (Debut) ហើយឈ្មោះ​ពិតរបស់ Irene ត្រូវ​បាន​បង្ហើប។

មែនទែន​ទោះបី​ជា​ ស្ថិតនៅ​នៅជំនាន់តារាចេញមុខផ្សេងគ្នា ឬ​អាច​និយាយបាន​ថា​ជា​សិស្សច្បងសិស្សប្អូន ប៉ុន្តែអ្នកទាំង ២គឺជាមិត្តល្អនឹងគ្នា ក្រោម​ដំបូល SM តែមួយ ហើយបើទោះ Seohyun ពេល​នេះលែងជាតារារបស់ SM ក៏គ្មានអ្វី​ត្រូវជំទាស់នឹង​មិត្តភាពរបស់​នាង​ និង Irene ដែរ៕​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី