- 2021-09-07 07:14:18
- ព័ត៌មាន
ចូលដើមខែថ្មីភ្លាម សឿ សុធារ៉ា យីអ៊ុនឡើងខ្ពស់ឆក់បានរឿងថ្មីក្រោយខានសម្ដែងច្រើនឆ្នាំ
- 2021-09-07 07:14:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលដើមខែថ្មីភ្លាម សឿ សុធារ៉ា យីអ៊ុនឡើងខ្ពស់ឆក់បានរឿងថ្មីក្រោយខានសម្ដែងច្រើនឆ្នាំ
ចន្លោះមិនឃើញ
ចាប់ផ្ដើមខែថ្មីមិនប៉ុន្មានផង តារាសម្ដែងជើងចាស់សម្រស់ផូរផង់អ្នកនាង សឿ សុធារ៉ា ឆក់ឱកាសបានចូលរួមសម្ដែងក្នុងរឿងភាគខ្មែរជាថ្មីម្ដងទៀតក្រោយអាក់ខានច្រើនឆ្នាំមកនេះ។
បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍អស់រយៈពេលច្រើនឆ្នាំ តារាសម្ដែងជើសចាស់អ្នកនាង សឿ សុធារ៉ា និងស្វាមីជាតារាចម្រៀងលោក សាពូន មីដាដា បាត់មុខអាក់ខានពីវិស័យសិល្បៈស្ទើរទាំងស្រុង ដោយឡែកទើបតែនៅចុងឆ្នាំ២០២០ លេចវត្តមានអ្នក សឿ សុធារ៉ា ខ្លះៗម្ដងទៀតក្រោមរូបភាពថត សម្អាងការ និងចូលរួមកម្មវិធីនានា។
ទន្ទឹមនឹងឈានដល់ជាងពាក់កណ្ដាលឆ្នាំ២០២១នេះវិញ តារាសម្ដែងរូបនេះយីអ៊ុនឡើងខ្ពស់ ឆក់ឱកាសជាថ្មីដោយអ្នកនាងបានថតរឿងភាគបែបបុរាណរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ក្រោមស្នាដៃដឹកនាំដោយលោក កៅ សីហា នេះបើយោងតាមអ្នកដឹកនាំរឿងរូបនេះទើបទម្លាយរូបភាព ក្រុងពាលីដើម្បីចាប់ផ្ដើមថត កាលពីថ្មីៗនេះ។
អាចប្រឡូកក្នុងសិល្បៈបានពេញលេញវិញបែបនេះ បន្ទាប់ពីតារាស្រីរូបនេះជានាជាមួយស្វាមីលោក សាពូន មីដាដា វិញក្រោយអ្នកទាំងពីរមានបញ្ហារង្គោះរង្គើផ្ទៃក្នុងគ្រួសារស្ទើរតែដើរដល់ផ្លូវបំបែក។ ដោយឡែករហូតមកដល់ ពេលនេះអតីតតារាចម្រៀងសម្លេងពីរោះស្រទន់ សាពូន មីដាដា នៅមិនទាន់ ឈានជើងត្រឡប់មកកាន់សិល្បៈវិញនោះទេ ខណៈភរិយារបស់លោកប្រឡូកជាថ្មីម្ដងទៀត៕