• 2021-09-10 06:21:44
  • ព័ត៌មាន

B.I ត្រូវតុលាការសម្រេចផ្តន្ទាទោស ៤ ឆ្នាំក្រោមការឃ្លាំមើលពីប៉ូលីសចំពោះករណីគ្រឿងញៀន

  • 2021-09-10 06:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១០ ខែកញ្ញានេះ នៅតុលាការក្រុងសេអ៊ូល Seoul Central District Court លោកចៅក្រម Park Sa Rang បាន​កាផ្ដន្ទាទោស B.I បណ្ដោះអាសន្ន ៤ឆ្នាំសិន តែបើក្នុងករណីលោកហ៊ានរំលោភលើល័ក្ខខ័ណ្ឌនៃ​ការ​ស៊ើបអង្កេតពីបទរំលោភលើច្បាប់ប្រឆាំង​គ្រឿងញៀន លោកនឹងត្រូវអាជ្ញាធរសម្រេចដាក់ពន្ធនាគារ យ៉ាងតិច ៣ឆ្នាំ​តែម្ដង។

យ៉ាងណាមិញ លោកត្រូវតុលាការសម្រេចឲ្យទៅបម្រើការធ្ជា បុគ្គលិកសាធារណ:បម្រេីសង្គមចំនួន ៨០ ម៉ោង ហើយត្រូវព្យាបាលខ្លួនរយៈពេល ៤០ ម៉ោង ព្រមទាំងពិន័យជាសាច់ប្រាក់ ១,៥លានវ៉ុន (ខ្ទង់ ១ ២៨០ដុល្លារ)។

ត្រឡប់ទៅកាល​ពីថ្ងៃទី២៧ ខែសីហា អយ្យការបាន​ទាមទារឲ្យ B.I ចូលពន្ធនាគាររយៈពេល ៣ឆ្នាំ ព្រមទាំងតម្រូវ​ឲ្យបង់ប្រាក់ ១,៥០លានវ៉ុន (ខ្ទង់ ១ ២៨០ដុល្លារ) សម្រាប់ករណីរំលោភច្បាប់គ្រឿងញៀនក្នុងប្រទេស​កូរ៉េ៕

ប្រភព៖ Koreaboo

មតិយោបល់