• 2021-09-13 04:01:31
  • ព័ត៌មាន

នាមជាកំពូលតារាចម្រៀង K-Pop ល្បីលំដាប់ពិភពលោក តើ​ CL សេដ្ឋីនីកាន់កាប់ទ្រព្យសរុបប៉ុន្មាន?

  • 2021-09-13 04:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី ក្រុម 2NE1 ត្រូវ​បាន​រំសាយ CL ក៏ត្រូវ​បន្តអាជីពជា​តារាទោល ដោយបាន​ក្រាញ​នឹង​ឧបសគ្គគ្រប់សព្វបែប​យ៉ាង រហូត​រឹងមាំ​ដូចសព្វថ្ងៃប្រចាំ​លើ​វិថី K-Pop កន្លែង​ដែល​ពោរពេញ ទៅដោយ​ការ​ប្រកួត​ប្រជែង។ ដូចនេះ​បើ​គិត​រយៈពេល​ជាង ១ទសវត្សមក​នេះ​ តើម្ចាស់បទ «SPICY» អាច​រក​ចំណូល​សន្សំ​ទុក​បាន​ប៉ុន្មានទៅ?

ដើម្បីជ្រាប​ច្បាស់​សូម​បន្តអាន​ ដើម្បី​កាន់តែ​ច្បាស់!

បើយោងតាម​វិបសាយ Celebrity Net Worth បាន​ឲ្យដឹង​ថា​ តាម​ការ​ប៉ាន់ស្មាន CL មាន​ទ្រព្យ​សរុបប្រមាណ ៨លានដុល្លារ គិតត្រឹមឆ្នាំនេះ ដែលនេះ​មិនមានអ្វីគួរ​ឲ្យចម្លែក​ទេ ព្រោះបើ​មើលពីប្រជាប្រិយភាព​របស់​នាង​ គឺ​មិនមែន​ជា​រឿង​លេង​សើចឡើយ។

ថ្វីត្បិតសមាជិកទាំងអស់របស់ 2NE1 លែង​មាន​សកម្មភាព​ជុំគ្នា​ ក៏តាម​ការប៉ាន់ស្មានថា កាល​ពីឆ្នាំ ២០១៦សមាជិកទាំង ៤នាក់​ មាន​ទ្រព្យសរុបច្រើន គឺ​អាច​ដល់ទៅ ៥០លានដុល្លារ ដែល​បាន​ធ្វើឲ្យ​ក្រុមនេះ​ឡើង​ឋានៈជា​ក្រុម K-Pop ផ្នែក​នារី​ដែល​មិនធម្មតាឡើយ។ ហេតុនេះ​តម្លៃទឹកប្រាក់​ដែល​ពួកគេ​ទទួល​បាន​មក​វិញក៏មិនតិចដែរ អាស្រ័យលើកម្រិតភាពល្បីល្បាញ។

សម្រាប់​ CL វិញ ដោយសារតែនាង​ហាក់ដូចជាចេញមុខ​សកម្មជាងគេក្នុង​ចំណោម​សមាជិកផ្សេងទៀត តើនាង​មាន​ជាងគេ​មែនទេ? ចម្លើយគឺមិនមែនទេ ព្រោះអ្នក​ដែល​មាន​ចំណូល​ប៉ាន់ស្មាន​សរុប​ច្រើនជាងគេគឹ Park Bom ទៅវិញ​ទេ ដែល​ជាម្ចាស់សម្បត្តិ ២០លានដុល្លារ។​

ទ្រព្យសន្សំបាន​មួយភាគ​ធំគឺ ចេញពីកាល​នាង​នៅ Promote ជាសមាជិក 2NE1 ទាំង​ការសម្ដែង និងការចេញ​បទ​ចម្រៀងហូរហែ ក៏ដូចជា​តម្លៃខ្លួន​ដែល​រក​បាន​ពី​ Brand ក្រុមហ៊ុន​ល្បីៗជារៀងរាល់ឆ្នាំ ការ​បង្ហាញ​មុខ​ក្នុងកម្មវិធី ឬវីដេអូផ្សេងៗ និងការងារ​ទោលផ្ទាល់ខ្លូន និងការងារសហការមួយចំនួន​ទៀតដែល​ស្ទើរគ្មាន​ពេល​សម្រាកបាន​ស្រួលឡើយ៕​​

ប្រភព៖ kpopstarz

មតិយោបល់