• 2021-09-14 01:01:00
  • ព័ត៌មាន

ក្នុងចំណោមអ្នកមេម៉ាយចាយសម្រស់៤ដួង មានតារាម្នាក់គត់ស្ពាយឈ្មោះមេម៉ាយជិត១០ឆ្នាំមិនខ្ចីលែងដៃ

  • 2021-09-14 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងរង្វង់អ្នកសិល្បៈកម្ពុជាមានតារាស្រីមិនតិចនាក់ទេស្ពាយឈ្មោះជាស្ត្រីមេម៉ាយ បន្ទាប់ពីបរាជ័យលើជីវិតគ្រួសារ ហើយក្នុងនោះមានតារាស្រីតែម្នាក់គត់ដែលអាចស្ពាយឈ្មោះជាស្ត្រីមេម៉ាបាន យូរជាងគេ ពោលគឺមិនព្រមបើកទ្ធាបេះដូងទទួលអ្នកថ្មីឡើយ។

ទម្ទឹននឹងភាពជោគជ័យលើជីវិតការងារ មានកេរ្តិ៍ឈ្មោះល្បីល្បាញ តារាស្រីទាំងនេះបែរជាអភ័ព្ធស្នេហ៍ បែកបាក់ជីវិតអាពាហ៍ពិពាហ៍ ក្លាយជាស្រ្តីមេម៉ាយទៅវិញ ក្នុងនោះរួមមានតារាចម្រៀង ប្រចាំផលិតកម្មហង្ស មាស អ្នកនាង ពេជ្រ សោភា ពិធីការនីល្បីឈ្មោះ សុខ សោម៉ាវិត្តី តារាសម្ដែង ភិន សុដាលីស និងតារាចម្រៀងរាងតូចច្រឡឹង សុខ ស្រីនាង

ប៉ុន្តែយ៉ាងណាមិញរហូតមកឆ្នាំ២០២១នេះពួកគេម្នាក់សុទ្ធតែបើកប្រអប់បេះដូងជាថ្មី នឹងស្វែងរកឃើញ បុរសជាទីស្រលាញ់ដែលយល់ព្រមរួមដំណោះរជីវិតជាមួយហើយ បើទោះជាពួកគេមានឈ្មោះជាស្ត្រីមេ ម៉ាយក៏ដោយ។ ផ្ទុយទៅវិញចំណោម ៤នាក់ ខាងលើនេះ មានម្នាក់គត់គឺតារាសម្រៀងសម្លេងស្រទន់ សុខ ស្រីនាង ដែលមានបេះដូងដែក ស្ពាយឈ្មោះមេ ម៉ាយមិនព្រមលែងដៃរហូតដល់ទៅ ៩ឆ្នាំ(គិតត្រឹម ពេលបច្ចុប្បន្ន)។

អ្នកមេម៉ាយ សុខ ស្រីនាង បានប្រឡូកសិល្បៈជាលើកដំបូងនៅឆ្នាំ២០០៥ បន្ទាប់ពីចូលសិល្បៈអស់ រយៈ៥ឆ្នាំ ពោលគឺនៅថ្ងៃទី២៧ មីនា នាងបានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍។ ប៉ុន្តែ ជាការសោកស្ដាយរៀបការមិនបានប៉ុន្មានផងនាង និងស្វាមី សម្រេចចិត្តចែកផ្លូវគ្នានៅឆ្នាំ២០១២។ ដោយ សុខ ស្រីនាង ស្ពាយឈ្មោះជាស្ត្រីមេម៉ាយ និងបន្តរស់នៅក្នុងជីវិតស្ងប់ស្ងាត់ម្នាក់ឯងរហូតដល់ ពេលបច្ចុប្បន្ននេះ

អត្ថបទ៖ Pav SreyPich

មតិយោបល់