• 2021-09-16 06:42:54
  • ព័ត៌មាន

អាសូណាស់! អ៊ុន សិទ្ធា ធ្លាក់ខ្លួនដេកឈឺស្ពាយជំងឺដល់៤មុខត្រឹមមួយប៉ព្រិចភ្នែក

  • 2021-09-16 06:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់តែឃើញបញ្ចេញសកម្មភាពសប្បាយរីករាយហូរហែលើបណ្ដាញសង្គម ស្រាប់តែម្ដងនេះតារាសម្ដែងប្រុសឆ្នើម អ៊ុន សិទ្ធា ទម្លាយរូបភាពធ្លាក់ខ្លួនឈឺកើតជំងឺច្រើនម្លឹងៗ។

តាមរយៈហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងល្បីឈ្មោះរូបនេះបានឱ្យដឹងថាបច្ចុប្បន្នបន្ទាប់ពីមមាញឹកខ្លាំង ជាមួយការងារសិល្បៈឥតសម្រាកសម្រាប់តែលោកបញ្ចេញរូបភាព២សន្លឹកដែលបញ្ជាក់ពីស្ថានភាពកំពុងធ្លាក់ខ្លួនដេកឈឺយ៉ាងទ្រុឌទ្រោមស្គមប្លែកពីសព្វមួយដង។ មិនតែប៉ុណ្ណោះលើកនេះ អ៊ុន សិទ្ធា ឈឺម្ដងធ្ងន់កតែម្ដងដែល ស្ពាយជំងឺម្ដងដល់​ទៅ៤ឯណោះ គឺជំងឺ រលាកក្រពះ រលាកពោះវៀន គ្រុន ឈាម គ្រុនចាញ់ នេះបើតាមការបញ្ជាក់របស់សមីខ្លួនបណ្ដាញសង្គម។

យ៉ាងណាមិញអ្នកគាំទ្រហាក់មានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហាសុខភាពរបស់លោក ហើយ បច្ចុប្បន្នគេមិនទាន់ដឹងនៅឡើយទេ អំពីស្ថានភាពជំងឺរបស់តារារូបនេះមានអាការៈវិវត្តន៍ទៅជាយ៉ាងណានោះទេ ខណៈក្រុមការងារ Sabay កំពុងព្យាយាមទាក់ទងសុំការអធិប្បាយពីសមីខ្លួន ប៉ុន្តែមិនទាន់មាន​ការឆ្លើយតប។

ដោយឡែកបន្ទាប់ពីបានលេចឮដំណឹងមិនល្អនេះហើយ មហាជនក៏ដូចជាមិត្តរួមអាជីពបាន សួរទុក្ខ សម្ដែងការព្រួយបារម្ភ និងជូនពរលើកទឹកចិត្តដល់ សិទ្ធា ជាច្រើនផងដែរ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់