• 2021-09-17 01:02:56
  • ព័ត៌មាន

អត្ថន័យបង្កប់ពីក្រោយរបស់ឈុត​ និងម៉ូដសក់ CL ក្នុងកម្មវិធី Met Gala អង្រួនបេះដូងជនជាតិកូរ៉េបំផុត

  • 2021-09-17 01:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រម្លឹកទៅកាលពីថ្ងៃទី១៣ ខែកញ្ញា CL បាន​ធ្វើឲ្យគ្រប់គ្នា​ភ្ញាក់​ផ្អើលហួសថ្លែង ពេល​បង្ហាញ​វត្តមាន​ជា​ពិសេស ដោយមិនបង្ហើបមុន ក្នុងកម្មវិធី “Met Gala 2021”

ឆ្នាំនេះ​ Theme ចម្បងរបស់កម្មវិធីគឺ «In America: A Lexicon of Fashion»។ ដូច្នេះដើម្បីរៀបចំ​ខ្លួន​ឲ្យសម​នឹង​ Theme តារា​ K-Pop លំដាប់ពិភពលោករូបនេះ​ក៏បាន គិតគូរគ្នាជាមួយនឹងអ្នកច្នៃម៉ូដ Alexander Wang

ជាការពិត ឈុត​របស់ CLមិនត្រឹម​តែ​ច្នៃឲ្យសម​តាម​បែប​អាមេរិកទេ ប៉ុន្តែ​នាង​ថែម​ទាង​បាន​រួម​បញ្ចូលអត្តសញ្ញាណប្រពៃណីកូរ៉េទៀតផង។ ប្រសិន​អ្នក​សម្លឹង​មើល​ឲ្យជាក់ នោះនឹង​ចាប់អារម្មណ៍នូវខ្សែបូរដែល​ចង​ពីមុខរ៉ូប ដែល​ម៉ូដនេះ គឺច្នៃចេញ​ស្រដៀងលំនាំឈុតបុរាណកូរ៉េ (Hanbok)

ពិនិត្យ​នៅ​ផ្នែក​ខាងលើ​វិញ​ម្ដង​ គឺ​ម៉ូដសក់របស់ CL ដែលច្នៃចេញជា​រាង​ម៉ូដ របស់ម្យ៉ាងដែល​សម្រាប់បំពាក់លើព្រះកេស ម្ចាស់ក្សត្រីកូរ៉េ។

យោងតាមការ​បង្ហាញ​នេះមហាជន​ជាច្រើន ជាពិសេសជនជាតិកូរ៉េ ពិតជា​ស្ញប់ស្ញែង និងសរសើរ CL ចំពោះ​ភាព​ឆ្លាតវៃ និង​ឆន្ទៈដែល​នាំ​នូវ​វប្បធម៌កូរ៉េ ទៅឲ្យពិភពលោកបាន​ស្គាល់ក្នុងកម្មវិធី Fashion ដ៏អស្ចារ្យខ្នាតយក្សនេះ៕​​

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់