- 2021-09-20 01:55:27
- ព័ត៌មាន
ហេតុផលរំជួលចិត្ត ៥យ៉ាងនាំចិត្ត DAWN ស្រឡាញ់ និងជ្រើស HyunA ជាគូជីវិត
- 2021-09-20 01:55:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលរំជួលចិត្ត ៥យ៉ាងនាំចិត្ត DAWN ស្រឡាញ់ និងជ្រើស HyunA ជាគូជីវិត
ចន្លោះមិនឃើញ
ទំនាក់ទំនងស្នេហារបស់ DAWN និង HyunA បានធ្វើឲ្យពួកគេក្លាយជាគូស្នេហ៍គួរឲ្យស្រឡាញ់ជាងគេប្រចាំប្រវត្តិសាស្ត្រ K-Pop ហើយគ្រប់យ៉ាងកាន់តែច្បាស់ពេលវីដេអូ Vlog របស់ពួកគេចេញផ្សាយថ្មីៗនេះ។
ក្នុងវីដេអូ HyunA បានសុំឲ្យ DAWN ប្រាប់នាងពីហេតុផល ៥យ៉ាង ដែលនាំឲ្យលោកស្រឡាញ់នាង ហើយអ្នកត្រូវបានគេសួរមិនស្ទាក់ស្ទើរក្នុងការឆ្លើយបន្តិចឡើយ។ ដូច្នេះហេតុផលទាំង ៥នោះមាន៖
១. ភាពគួរឲ្យស្រឡាញ់
គ្មានអ្វីត្រូវជំទាស់បានទេថា HyunA ជានារីម្នាក់ដែលមានចរិតគួរឲ្យស្រឡាញ់ ជាពិសេសពេលនៅជិត DAWN។ គ្រប់គ្នាច្បាស់ជាជ្រាបច្បាស់ហើយថា HyunA អង់អាច និងសិចស៊ីយ៉ាងណាពេលនៅលើឆាក ប៉ុន្តែតាមពិតទៅ ចរិតពិតពីធម្មជាតិរបស់នាងគឺ Cute បំផុត។
២. ភាពសិចស៊ី
HyunA គឺជាតារាស្រីដែលសិចស៊ី! Concept អ្វីក៏នាងអាចទៅរួចដែរ តាំងពី Cute សិចស៊ី គឺដោយសារតែភាពជឿជាក់ពេលសម្ដែងរបស់នាងនេះហើយ។
៣. ពូកែបង្កភាពរីករាយ
DAWN និយាយថា ហេតុផលមួយដែលលោកស្រឡាញ់ HyunA នោះគឺ នាងតែងធ្វើឲ្យលោកសប្បាយចិត្ត។ លោក និង HyunA តែងបង្កបរិយាកាសរីករាយ សើចសប្បាយ គ្រប់ពេលនៅក្បែរគ្នា។
៤. ជាមនុស្សពោរពេញទៅដោយមនោសញ្ចេតនា
DAWN ក៏បន្ថែមហេតុផលទី ៤ ដោយលើកយកអារម្មណ៍ពេញដោយមនោសញ្ចេតនា។ មិនត្រឹមតែចេះធ្វើឲ្យលោកសើចទេ តែ HyunA ក៏តែងទម្លាយអារម្មណ៍ពិតពេលជួបរឿងអ្វីមួយ ហើយពួកគេតែងបើកចិត្តពិតឲ្យគ្នា ដោយគ្មានលាក់បាំងអ្វីឡើយ។ និយាយឲ្យចំគឺពួកគេត្រង់ទៅ ត្រង់មក។
៥. «ព្រោះអ្នកស្គាល់ខ្ញុំច្បាស់»
ចំណុចចុងក្រោយ គឺជាហេតុផលសំខាន់បំផុត ដែល DAWN បង្ហាញ! DAWN បាននិយាយថា ក៏ព្រោះតែ HyunA ស្គាល់លោកជាលោកច្បាស់ជាងអ្នកណាទាំងអស់។ ស្ដាប់ហើយ HyunA លាន់មាត់ថា ក្កុកក្ដួលណាស់ ព្រមទាំងតបវិញថា នាងក៏មានអារម្មណ៍បែបនេះចំពោះ DAWN ដែរ៕