• 2021-09-21 06:55:41
  • ព័ត៌មាន

អ៊ីណូ ប្រែពីម៉ូយប្រចាំហាងចេញចូលញឹក រហូតអូសក្រឡានារីម្នាក់បានជាគូស្នេហ៍សុំរៀបការទាន់តែបាន

  • 2021-09-21 06:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលមិញនេះនៅក្នុងបណ្ដាញសង្គមហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយតារាចម្រៀងសម្លេងស្អក លោកអ៊ីណូ ធ្វើការបង្ហាញមុខម្ចាស់បេះព្រមទាំងរៀបការខ្នាតតូចយ៉ាងស្ងាត់ៗទៀតផង។

ជារឿយៗតារាចម្រៀងរូបនេះមិនដែលបញ្ចេញសកម្មភាពរញ៉េរញ៉ៃលើរឿងស្នេហាអ្វីនោះទេអាចថាជារឿងកម្របំផុត។ ស្រាប់តែថ្មីៗនេះ អ៊ីណូ បង្ហាញមុខភរិយាយទើបរៀបការថ្មីថ្មោង ធ្វើឱ្យអ្នកគាំទ្រភ្ញាក់តែម្ដង។

មិនតែប៉ុណ្ណោះតារាចម្រៀងរូបនេះបង្ហើបប្រាប់ភរិយាស្រស់ផូរផង់របស់ជាកូនអ្នករកស៊ីរស់នៅក្នុង ខេត្តបន្ទាយមានជ័យ ហើយសព្វថ្ងៃនាងក៏ជាអ្នករកស៊ីបោះដុំសម្លៀកបំពាក់ម្នាក់ផងដែរ។

ទន្ទឹមនឹងនេះ អ៊ីណូ បានបង្ហើបប្រាប់ Sabay ជុំវិញគ្រាស្នេហ៍ដំបូងរវាងលោក និងភរិយាថា ដំបូងឡើយលោកបានជួបនាងនៅក្នុងហាងសាច់អាំងមួយកន្លែង ដែលលោកជាអតិថិជនឧស្សាហ៍ទៅញុំាទីនោះ ញឹកញាប់ ក្រោយមកក៏បានស្គាល់គ្នា ដោយភរិយារបស់លោកជាអ្នកគិតលុយ។

តារាចម្រៀង អ៊ីណូ បកស្រាយយ៉ាងដូច្នេះថា «ស្គាល់គ្នាក្នុងនាមជាអតិថិជនខ្ញុំចូលចិត្តទៅញុំាអាហារនៅហាងរបស់ម្ដាយមីងគាត់ ហើយកាលហ្នឹងគាត់ជាអ្នកគិតលុយដោយការចាប់អារម្មណ៍ខ្ញុំក៏បានសុំហ្វេសប៊ុកស្រួលថ្ងៃក្រោយកក់កន្លែង តែមានអីពួកយើងក៏ចាប់ផ្ដើមនិយាយលេចសើចជាគ្នាហើយក៏ស្វែងយល់គ្នាតែម្ដង»

អ៊ីណូ បានបន្តប្រាប់ Sabay ថាចំណងស្នេហ៍អ្នកទាំងពីររហូតមកពេលនេះមានរយៈពេល២ឆ្នាំជាង ហើយ ទើបតែកាលពីម្សិលមិញនេះលោក និងគូស្នេហ៍បានសម្រេចចិត្តរៀបការខ្នាតតូចដោយមាន ឪពុកម្ដាយសងខាងបានដឹងឮ រៀបចំផ្កាស្លាតាមប្រពៃណី។

បន្ថែមពីនេះលោកបន្ថែមថាការរៀនការនេះគ្រាន់តែធ្វើបង្គ្រប់ពិធីតាមប្រពៃណីប៉ុណ្ណោះ បន្ទាប់ពីកូវីដ១៩ ស្ងប់អស់លោកនឹងរៀបចំកម្មវិធីយ៉ាងធំអញ្ជើញមិត្តសិល្បៈ រួមទាំងដៃគូរកស៊ីដើម្បីបំពេញមុខភរិយា និងក្រុមគ្រួសារទាំងសងខាង៕

អត្ថបទ៖ Pav SreyPich

មតិយោបល់