• 2021-09-24 03:01:00
  • ព័ត៌មាន

កាល​រស់​នៅ​ថៃ​ ជីមមី ត្រូវក្រុមហ៊ុននៅថៃបដិសេធចំៗ​​មិន​ទទួល​ធ្វើ​ការ តែ​នាង​ប្រើ​ភាព​អង់អាច​ទៅ​​តវ៉ា ទី​បំផុត​ជាប់​វិញ!

  • 2021-09-24 03:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះពិធីការនីរាងស្រឡូនល្បីឈ្មោះ ជីមមី ទម្លាយអតីតកាលជូចត់ក្រោយខកបំណងធ្លោយឱ្យ ឱកាសការងារធ្លាក់ដល់ដី ក្រោយក្រុមហ៊ុនបដិសេធចំៗ។

ប៉ុន្មានឆ្នាំចុងក្រោយនេះពិធីការនីនិយាយបាន៤ភាសាកញ្ញា ជីមមី សាងប្រជាប្រិយភាពល្បីល្បាញតាមរយៈអាជីពពូកែវោហាស័ព្ទរបស់បូកផ្សំជាមួយរូបសម្បត្តិរបស់នាងកាន់តែធ្វើឱ្យនាងលេចធ្លោក្នុងវិស័យសិល្បៈ។ ក្រោយជោគជ័យផ្ទួនៗ ជីមមី ទើបដាច់ចិត្តទម្លាយថាកាលមុនចូលសិល្បៈកម្ពុជានាងធ្លាប់ ជាបវរកញ្ញាប្រទេសថៃ។

តារា​ស្រី​បាន​គាស់កកាយថា កាលនាងរស់នៅទីនោះ នាង ធ្លាប់ដាក់ពាក្យបំណង​ចូល​បម្រើ​ការ​ជានារីអាកាសចរណ៍ ដោយផ្អែកលើសមត្ថភាពចំណេះដឹងខ្ពង់ខ្ពស់ និយាយបាន៤ភាសា។ ប៉ុន្តែគួរ​ឲ្យ​សោកស្ដាយ ក្រោយឆ្លងកាត់ សម្ភាសន៍ជម្រុះសល់ត្រឹម៤នាក់ចុងក្រោយ ជីមមី តែម្នាក់ដែលមានសត្ថភាពលើសគេ ត្រូវ​ធ្លាក់ដោយគ្មានហេតុផល។

បន្ទាប់ពីទទួលបានលទ្ធផលមិនសមបំណងនេះរួច ជីមម ហាក់មិនអស់ចិត្ត និងអស់សង្ឃឹម ដូច្នេះ​ហើយនាង បានសួរទៅកាន់ក្រុមហ៊ុនមួយ​នោះ ជុំវិញ​ការ​តេស្តសមត្ថភាព​នាង ថាបណ្ដាល​មក​ពី​មូល​ហេតុអ្វី? ទាំងដែលនាងមានសមត្ថភាពលើសអ្នកទាំងនោះ ចម្លើយឆ្លើយតបយ៉ាងខ្លី គឺនាងមិនមែនជាជនជាតិរបស់​គេ។

ជីមមី៖”កាលណោះខ្ញុំយំៗខ្លាំងណាស់ក្នុងមួយឆាកជីវិតនេះ ខ្ញុំមិនអស់ចិត្តទៅសួរអ្នកសម្ភាសន៍គេថា មកពីខ្ញុំមិនមែនជាជនជាតិថៃ ទើបមិនអាចជាប់បម្រើការនៅទីនោះ បើទោះជាខ្ញុំអាចនិយាយបាន៤ភាសាក៏ដោយ”។

យ៉ាង​នេះ​ក្ដី ជីមមី មិន​បានបញ្ឈប់​ត្រឹម​នេះ​ទេ នាង​នៅ​តែ​ព្យាយាម​តស៊ូ​មតិជាមួយ​ផ្នែក​ធនធាន​មនុស្ស​របស់​ក្រុម​ហ៊ុន​នោះ ក្នុង​ន័យ​ថា មិន​គួរ​យក​បញ្ហា​ជាតិ​សាសន៍​មករាំង​ស្ទះ​ដល់​ការ​បញ្ចេញ​សមត្ថភាព​របស់​បេក្ខភាព​ណា​មួយ​ឡើយ ព្រោះ​ថា គ្រប់​គ្នា​មិន​អាចជ្រើសកន្លែងកើតខ្លួនឯងនោះ​ទេ។

ទទួល​បាន​ការ​ឆ្លើយ​តប​ចំ​ៗ​ទាំង​នេះ ស្រីស្រស់​ បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លទ្ធផល​ក៏​ផ្លាស់​ប្ដូរ ពោល​គឺនាង​ទទួលបានការ​ហៅ​ទូរស័ព្ទពី​ក្រុមហ៊ុន​មកថា នាងជាប់​ក្នុង​ជម្រើស​ហើយ គឺ​ការងារជានារីអាកាសច៍នៅប្រទេសថៃដូច​ដែល​នាង​ប៉ង​នោះ​ឯង៕

អត្ថបទ៖ Pav SreyPich

មតិយោបល់