
- 2021-09-25 08:45:56
- ព័ត៌មាន
ផ្អើលហ្មង! ប្អូនប្រុសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កុម្ម៉ង់ទិញរថយន្តទំនើប Rolls-Royce ម្ដងពីរគ្រឿង
- 2021-09-25 08:45:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អើលហ្មង! ប្អូនប្រុសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កុម្ម៉ង់ទិញរថយន្តទំនើប Rolls-Royce ម្ដងពីរគ្រឿង
ចន្លោះមិនឃើញ
រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿង ត្រូវបានអ្នកជំនួញអចលនទ្រព្យវ័យក្មេងជាប្អូនប្រុសបង្កើត ឡេង ណាវ៉ាត្រា គឺឧកញ៉ា ឡេង និមល បានបញ្ជាទិញយក option ពិសេស តម្លៃខ្ទង់លានដុល្លារអាមេរិក។
រថយន្តលំដាប់អភិជននោះ បានដឹកមកដល់ ភូមិគ្រឹះរបស់ឧកញ៉ា ថ្មីៗ ហើយគេឃើញ ឧកញ៉ា ឡេង និមល បង្ហោះនៅលើហ្វេសប៊ុកថែមទៀត ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
តាមរយៈការបង្ហោះលើទំព័រហ្វេសបុុកផ្ទាល់ខ្លួន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានអ្នកគាំទ្រជាច្រើនអបអរសាទរជូនពរលោកឧកញ៉ា និងលោកជំទាវវ័យក្មេងទាំងពីរ ក្នុងការទទួលបានកាដូជីវិតថ្មីបន្ថែម បន្ទាប់ជោគជ័យជាមួយនឹងដំណើរជីវិតជាច្រើនផ្សេងទៀត។
តាមប្អូនប្រុសរបស់អ្នកឧកញ៉ា រថយន្ត Rolls-Royce ២គ្រឿង ដែលបានកុម្ម៉ង់ គឺដើម្បីជានិមិត្តរូបជាគូស្នេហ៍អមតៈ។ សម្រាប់រថយន្តទំនើបលំដាប់អភិជន Rolls-Royce ស៊េរីនេះគឺតម្លៃមានការប្រែប្រួលទៅតាមការកុម្ម៉ង់ Option ។
សូមបញ្ជាក់ជូនថា ម្ចាស់បុរី ឡេង និមល ត្រូវបានចាត់ថា កំពុងជោគជ័យក្នុងជីវិតស្នេហា គ្រួសារ និងមុខជំនួញខ្លាំង មិនចាញ់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាបងប្រុសឡើយ ខណៈពួកគេសុទ្ធសឹងតែមានអ្វីៗគ្រប់យ៉ាងសម្រាប់បំពេញតម្រូវការជីវិត។ មិនតែប៉ុណ្ណោះហ៊ានចំណាយទឹកប្រាក់ខ្ទង់លានដុល្លារដើម្បីធ្វើកិច្ចការមនុស្សធម៌ រៀងៗខ្លួនថែមទៀត។
បន្ទាប់លេចឡើងនូវរថយន្តដ៏ប្រណិត២គ្រឿងខាងលើ បើតាមប្រភពច្បាស់ការមួយខ្សឹបប្រាប់ថា លោកឧកញ៉ារូបនេះ ក៏មានរថយន្តម៉ាកផ្សេងរាប់សិបគ្រឿង កំពុងឈរជាជូរពេញភូមិគ្រឹះទៀតផង៕