• 2021-09-27 08:42:09
  • ព័ត៌មាន

ធ្លាយព័ត៌មាន​ថា Taeyang និងភរិយា កំពុង​មាន​កូនដំបូង​ជាមួយគ្នាហើយ

  • 2021-09-27 08:42:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្ដីរាយការណ៍មក​ថា​ Taeyang (BIGBANG) និងភរិយា Min Hyo Rin ត្រៀម​ខ្លួន​ក្លាយជា​ឪពុកម្ដាយគេផ្លូវការហើយ។

https://www.koreaboo.com/news/bigbang-taeyang-min-hyo-rin-expecting-baby/

បើផ្អែក​តាម​សេចក្ដីចេញផ្សាយព័ត៌មាន​ពី Hanbook Ilbo បាន​ឲ្យដឹង​ថាកូនដំបូង​របស់ Taeyang និង Min Hyo Rin គ្រោង​នឹង​ប្រសូត​ក្នុង​ពេល​ឆាប់ៗខាងមុខ។ បច្ចុប្បន្ននេះ Min Hyo Rin កំពុងពពោះជិតគ្រប់ខែហើយ ហើយគូស្វាមីភរិយាទាំង ២ពិតជាសប្បាយ​ចិត្ត ព្រម​ទាំងកំពុងរង់ចាំ​យ៉ាងអន្ទះសារពីការ​មក​ដល់របស់កូន​តូច​របស់ពួកគេ។

ជាមួយគ្នានោះ​ មាន​គេ​និយាយតៗគ្នាថា​ គេ​បាន​ឃើញអ្នក​ទាំង ២ ដើរចុះឡើង​នៅម្ដុំតំបន់ Hannam ប៉ុន្តែមិនទាន់​មាន​ការ​បញ្ជាក់ច្បាស់ការណ៍ថា​យ៉ាងណា​ទេ ពីករណីពពោះរបស់ Hyo Rin។ ងាកទៅផលិតកម្ម YG វិញ​ក៏មិនទាន់​ចេញសេចក្ដីប្រកាស​ពីព័ត៌មាន​នេះ​ថា​យ៉ាងណា​ដែរ។

គួររម្លឹក​ដែរថា​ Taeyang និង Min Hyo Rin បាន​រៀបការនឹងគ្នា​កាល​ពីខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់​ពី​បាន​ទាក់ទងគ្នា​ ៣ឆ្នាំ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី