- 2021-09-29 02:55:24
- ព័ត៌មាន
មួយរឿងខ្លីនេះ ហ៊ុយ យ៉ាឡេង កាច ហើយអាក្រក់ទៀត ខែបុណ្យទានផង
- 2021-09-29 02:55:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយរឿងខ្លីនេះ ហ៊ុយ យ៉ាឡេង កាច ហើយអាក្រក់ទៀត ខែបុណ្យទានផង
ចន្លោះមិនឃើញ
លោក ហ៊ុយ យ៉ាឡេង ដែលទំនេរច្រើនពីការងារផលិតកុនអំឡុងកូវីដនោះ កើតរោគអផ្សុកក៏ធ្វើរឿងខ្លីមួយដើរតួខ្លួនឯង សម្ដែងជាតួកាច និងអាក្រក់មួយរូប។
កន្លងមក គេធ្លាប់បានឃើញផលិតករ អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងរូបនេះ សម្ដែងតួកាចម្ដងម្កាលដែរ ដូចគ្នាវីដេអូចម្រៀងរបស់អ្នកនាង ទូច ស្រីលក្ខណ៍ មួយបទមានចំណងជើងថា "សុភមង្គលមិនមែនស្ថិតលើលុយមួយមុខ" កាលពីឆ្នាំ ២០១៨។ ប៉ុន្តែឆ្នាំនៃការរីករាលដាលជំងឺកូវីដ១៩នេះ គឺជាលើកទី១ ដែលគេឃើញថា ជាវេលាដែលគេឃើញលោកសម្ដែងជាតួកាច សំដីអាក្រក់ថែមទៀត។
រឿងនេះមានចំណងជើងថា "បាប និងបុណ្យ" ដែល យ៉ាឡេង សម្ដែងជាប្ដីមិនបានការ កូនអត់ពូជ មិនស្ដាប់ទូន្មានរបស់អ្នកមានគុណ ធ្វើបុណ្យមិនចំធ្វើបុណ្យ ទៅវត្តយកចង្ហាន់ប្រគេនលោក ត្រឡប់មកវិញលួចស្បែកជើងគេពីវត្តមកវិញ។
លោក ហ៊ុយ យ៉ាឡេង សើច ពេលសួរអំពីចំណុចនេះ។ លោកថា ក្នុងរឿងនេះលោកពិតជាកាចបន្តិចមែន ព្រោះបានដាក់លោកចូលតួប្រភេទនេះឲ្យដល់កម្រិត ដើម្បីរំលេចឲ្យឃើញពី បាប និងបុណ្យ ល្អ និងអាក្រក់។ លោកថា រឿងនេះ លោកបានសរសេរវាឡើងជាង ១ឆ្នាំហើយ ហើយទើបយកមកថតនៅឆ្នាំនេះ ដើម្បីកំដរដៃ ដែលមិនអាចចេញផលិតរឿងធំពេញលេញបាន។
ម្យ៉ាងក៏ដើម្បីទុកជាចំណងដៃ សម្រាប់វេលាពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះតែម្ដង។ លោកថា កូនៗ ទាំងឡាយ ត្រូវតែយកចិត្តទុកដាក់ខ្វល់ខ្វាយពីសាច់ញាតិដែលចែកឋាន ហើយភ្លាត់ខ្លួនជាប្រែត ត្រូវយមបាល ព្រលែងឲ្យមកទទួលបានចំណីម្ហូបអាហារពីសាច់ញាតិដែលនៅខាងក្រោយនេះ ក្នុង១ឆ្នាំមានតែម្ដងប៉ុណ្ណោះ។
ដូច្នេះសូមរៀបចំខ្លួន យកចង្ហាន់ទៅប្រគេនព្រះសង្ឃឧទ្ទិសផ្សាយជូនទៅញាតិការទាំង ៧សន្ដានកុំបីខាន។ ពេលពួកគេបានទទួលបាយសម្លយកពិសាឆ្អែត ឆ្ងាញ់មាត់ហើយ ក៏តាំងងាកក្រោយឲ្យកូនចៅរកទទួលទានមានបានគ្រប់ៗក្រុមគ្រួសារ។ ប៉ុន្តែបើកូនរវល់តែនឹងរឿងអបាយមុខនានា មិនរវីរវល់និងពួកគាត់ដែលកំពុងស្រេកឃ្លាន ក៏គង់បានការដាក់បណ្ដាសារដោយការខឹងក្រោធ ជាហេតុធ្វើឲ្យកូនៗ ជួបតែភាពអត់ឃ្លានដូចដែលពួកគាត់ដែរមិនខាន។
ប៉ុន្តែបុណ្យនោះ មិនមែនធ្វើតែតាមរយៈព្រះសង្ឃនោះទេ ព្រះរស់ដែលនៅនឹងផ្ទះ គឺសំខាន់ជាងទៅទៀត។ ដូច្នេះហើយ កុំភ្លេចព្រះរស់…!
តោះ...ទស្សនារឿងខ្លីទាំងអស់គ្នា!