• 2021-09-29 07:08:48
  • ព័ត៌មាន

សន ពិសិដ្ឋ ប្រឹង​ហាត់​រហូត​គេ​​ឲ្យឈ្មោះ "រុំា​បូខ្មែរ" ព្រោះ​ចង់​សម្ដែង​ក្នុង​​រឿង Action!

  • 2021-09-29 07:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងកម្ពុជាកំពូលសាច់ដុំកង់ៗលោក សន ពិសិដ្ឋ កំពុងតែធ្វើឱ្យមហាជនឈ្លក់វង្វេងជាមួយ និងរាងកាយរឹងមាំរបស់លោកក្រោយហ្វឹកហាត់មិនលួសថ្ងៃដើម្បីបានរាងកាយស្អាតមិនចាញ់តារាហូលីវូដ។

ថ្វីត្បិតមមាញឹកជាមួយការងាសិល្បៈណែនដៃ សន ពិសិដ្ឋ មិនដែលរំលងមួយថ្ងៃក្នុងការថែរក្សាសុខ ភាពរាងកាយ ឱ្យកាន់តែសង្ហា។ តារាសម្ដែងរូបនេះធ្លាប់បង្ហើបប្រាប់ Sabay ថាក្នុងការហ្វឹកហាត់ខ្លួនឯង ឱ្យមានរាងកាយរឹងមាំនេះ មិនត្រឹមតែជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួននោះទេ ពោលគឺលោកបាន និងកំពុងត្រៀមខ្លួនរួចជាស្រេចរំពឹងថានាអនាគតកម្ពុជាអាចនឹងផលិតរឿងបែប Action ដូចភាពយន្ដបរទេសដោយលោកមានក្ដីប្រាថ្នាចង់សម្ដែងតួប្រភេទរឿងActionនេះ។

លោក សន ពិសិដ្ឋ បានលើកឡើងយ៉ាងដូច្នេះថា៖”ការពិតទៅវាជាផ្នែកមួយដែលខ្ញុំស្រលាញ់រាងការ រឹងមាំសាច់ដុំចឹងប៉ុន្តែហេតុផលធំមួយនោះគឺខ្ញុំព្យាយាមហ្វឹកហាត់នេះក៏ព្រោះក្ដីស្រមៃចង់ ត្រៀមខ្លួនឱ្យ បានល្អក្នុងសាច់រឿងបែប Action នៅពេលដែលប្រទេសកម្ពុជាយើងមានលទ្ធភាពថតខ្សែភាពយន្ដបែបនេះនាពេលខាងមុខ

ជាក់ស្ដែងលោកបានបន្តទៀតថាបើទោះជាបច្ចុប្បន្នកម្ពុជាមិនសម្បូរផលិតករផលិតរឿង Action នេះមែនពិត ប៉ុន្តែលោក​នៅតែព្យាយាមទៀត ព្រោះ​ដូច​ប្រាប់​ពី​ខាង​លើ គឺ​វាចំណង់ចំណូលចិត្ត និងការថែរក្សាសុខភាព។លើសពីនេះ លោកក៏សង្ឃឹមខ្ពស់ដែរថាអនាគកម្ពុជានឹងអាចផលិតភាពយន្ដទាំងអស់នេះឡើងដូចប្រទេសដទៃទៀតដែរ។

យ៉ាងណាមិញតារាសម្ដែងប្រុសឆ្នើមមួយរូបនេះត្រូវបានមហាជនពោលសរសើកប់មាត់ៗថាជាតារាកម្ពុជាមួយដែលថែរក្សាសុខភាពបានល្អ ស្រលាញ់ការហាត់ប្រាណ ជាពិសេសសរក្សាភាពសង្ហាមិនឱ្យបាត់ បង់ជាមួយនឹង​រាងខ្ពស់ស្រឡះសាច់ដុំកង់ៗរបស់លោក ដែលធ្វើឱ្យគ្រប់គ្នាឃើញបាក់ចិត្តលើរាងរបស់ លោកតែម្ដង៕

មើលរូបខាងក្រោម៖

អត្ថបទ៖ Pav SreyPich

មតិយោបល់