• 2021-09-30 03:38:56
  • ព័ត៌មាន

ម៉ូដែលវ័យ ២៣ឆ្នាំសង្ហាដូចតួប្រលោមលោកឲ្យគេឯងលង់ខ្លាំង តែគាំងត្រឹមមាន​កូន ៣ហើយ

  • 2021-09-30 03:38:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​ពិភពហូលីវូដមាន​ដំណឹង​ល្អ​មួយ ក្រោយតារាម៉ូដែល Lucky Blue Smith ប្រកាស​ថាភរិយារបស់លោកគឺ តារា​ម៉ូដែល Nara Pellman មានកូនមួយទៀតហើយ។

Lucky និង Nara

យ៉ាងណា​ក្ដីមុនពេល​រៀបការជាមួយនឹង Nara Pellman​ លោក​ក៏ធ្លាប់មានសង្សារដែរ គឺ Stormi Henley ហើយពួកគេ​ថែមទាំងមាន​កូន​ស្រីម្នាក់ជាមួយគ្នា​ទៀត។ នេះ​បាន​សេចក្ដីថា​ Lucky ពេល​នេះ​ក្លាយជា​ឪពុករបស់កូន ៣នាក់ហើយ ស្របពេលមាន​វ័យទើប ២៣ឆ្នាំ។

នៅ​លើគណនី​បណ្ដាញសង្គម​របស់ខ្លួន Lucky បាន​បង្ហោះ​រូបភាព​ឱប​ពោះប្រពន្ធពេលកំពុងទម្ងន់នៅឡើយ អមដោយ Caption ថា៖ «តើជាស្រី ឬប្រុស? រង់ចាំ​លែង​ចង់បានទៀតហើយ»។

គួរដឹងដែរថា Lucky ជាឪពុកដែលស្រឡាញ់កូនបំផុត ព្រោះលោកតែងបង្ហោះ​រូបកូនជាប់ ខុសពីតារាល្បីទូទៅដែលព្យាយាមបិទបាំង ខ្លាចខូច Credit។

ដោយឡែក កូន​ទី ១​របស់​លោកមាន​ឈ្មោះ​ថា​ Gravity Blue Smith អាយុ​ ៤ឆ្នាំហើយ (កើតឆ្នាំ ២០១៧) និង​កូនទី២ ជាមួយ Nara ​មានឈ្មោះថា Rumble Honey Smith មានអាយុ ១១ខែ (កើតនៅឆ្នាំ២០២០) ហើយពេលនេះ​លោកក៏ត្រៀម​ខ្លួនស្វាគមន៍កូនទី៣ដែរ។

Luck និង Gravity Blue Smith

Lucky និង Rumble Honey Smith

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់