• 2021-09-30 08:41:31
  • ព័ត៌មាន

សង្វេគណាស់! សែម សង្វាត ស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរមែនទែនហើយ!

  • 2021-09-30 08:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករផ្នែកចម្រៀងជើងចាស់លោក សែម សង្វាត កាន់តែមានសភាពដុនដាបខ្លាំង ដោយក្រុមគ្រូពេទ្យបានបញ្ជូនទៅសម្រាក និងព្យាបាលនៅបន្ទប់ICU នៃមន្ទីរពេទ្យព្រះកុសៈមៈ ឬពេទ្យលោកសង្ឃ។ ក្នុងស្ថានភាពធ្វើទុក្ខខ្លាំងនេះលោកក៏ឆ្លៀតអំពាវនាវសុំជំនួសប្បុរសធម៌ពីមហាជនតាមរយៈបណ្ដាញសង្គមដែរ។

នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក សែម សង្វាត បានបង្ហោះរូបថតលោក និងសារអំពាវនាវខ្លីមួយថា លោកជជាសិល្បៈករផ្នែកចំរៀងជើងចាស់កំពុងតែព្យាបាលក្នុងបន្ទប់ ICU ក្នុងមន្ទីរពេទ្យលោកសង្ឃ។ ដោយសារតែស្ថានភាពជំងឺរបស់លោកវិវត្តន៍កាន់តែធ្ងន់ទៅៗ ត្រូវប្រើថ្នាំច្រើនមុខ ហើយលោកពុំមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាល។

សែម សង្វាត៖ “ដូច្នេះសូមអំពាវនាវដល់បងប្អូនសប្បរសធម៌ទាំងអស់ដែលចូលចិត្តអាណិតស្រលាញ់ខ្ញុំបាទ មេត្តាជួយដល់ខ្ញុំបាទផង ដើម្បីអោយខ្ញុំបាទបានរស់នៅបន្តចិញ្ចឹមគ្រួសារ និងបានបន្តការច្រៀងបំពេអារម្មណ៍ជូនដល់មហាជន ក្នុងស្រុក និងក្រៅស្រុក”។

សប្បុរសជនដែលមានសទ្ធាជួយដល់អតីតតារាចម្រៀង សែម សង្វាត អាចផ្ដល់ថវិកាតាមរយៈកុងធនាគារABA : 000445411 SANGVATH RATHANAK ACLEDA ទាន់ចិត្ត : 010663033 SANGVATH RATHANAK ឬតាមរយៈ WING: 03387707 SANGVATH RATHANAK។

លោក សែម សង្វាត គឺជាតារាចម្រៀងល្បីឈ្មោះម្នាក់ ប៉ុន្ដែលោកបានបាត់មុខពីសិល្បៈច្រើនឆ្នាំមកហើយ បន្ទាប់ពីលោកធ្លាក់ខ្លួនឈឺ។ ស្ថិតនៅក្នុងស្ថានភាពស្គមស្គាំង សម្រាកនៅលើគ្រែពេទ្យ លោក សែម សង្វាត ត្រូវបានគ្រូពេទ្យវិនិច្ច័យរោគថា មានជំងឺមហារីកថ្លើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់