• 2021-10-04 07:36:54
  • ព័ត៌មាន

មិន​លេង​សើច​ទេ សម័យ​កូវីដម្នាក់​ៗ​ត្អូញរឿងរកលុយ តែ អ៊ីណូ ឯណេះ រកបាន ម៉ឺន​ៗ​ដុល្លាររាល់​ខែ!

  • 2021-10-04 07:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលសិល្បករ-សិល្បការិនី មួយចំនួនត្អូញត្អែរពីការអន់ថយនៃប្រាក់ចំណូល ដោយសារតែ កូវីដ-១៩ រាតត្បាតឥតឈប់ពីមួយថ្ងៃទៅមួយថ្ងៃ បែរជាតារាចម្រៀង អ៊ីណូ ដាក់មួយឃ្លាថាលោករកបានមួយខែខ្ទង់ម៉ឺនដុល្លារឯណោះ។

កាលពីថ្មីៗនេះតាមរយៈការសម្ភាសន៍ជាមួយ​ក្រុមការងារ Sabay តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ៊ីណូ បានឱ្យដឹងថា ស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩រាតត្បាតខ្លាំងនេះលោកនៅតែអាចរកប្រាក់ចំណូលបានគួរសមខ្ទង់ម៉ឺនដុល្លារឡើងក្នុងមួយខែ​ឯណោះៗ។

លោក អ៊ីណូ៖”និយាយទៅខ្ញុំមិនដឹងទេថាអ្នកសិល្បៈផ្សេងទៀតយ៉ាងណានោះ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំនៅតែអាចទ្រទ្រង់ក្រុមគ្រួសារបានយ៉ាងល្អ ដោយក្នុងមួយខែៗខ្ញុំរកបានមិនក្រោមម៉ឺនដុល្លារនោះទេ អាចនិយាយបានថា ២ម៉ឺនជាងទៅតាមខែ”។

ទន្ទឹមនឹងនេះប្រាក់ចំណូលទាំងអស់ដែលតារាចម្រៀងរូបនេះប្រឹងទម្រាំតែរកបាននេះសុទ្ធតែទទួល បានចេញពីប្រាក់ចំណេញសរុបលើជំនួញ គឺហាងលក់រថយន្ដ ហាងលក់សំលៀកបំពាក់ ថតផ្សាយផលិតផល ធ្វើ BA លើម៉ាក់ផលិតផល បូកផ្សំជាមួយនឹងការងារសិល្បៈតិចតួច នេះជាការបញ្ជាក់របស់លោក អ៊ីណូ។

យ៉ាងណាមិញបើទោះជាក្នុងឆ្នាំ ២០២១ នេះ អ៊ីណូ ធ្លោយលេចរឿងអាស្រូវជំពាក់បំណុលគេយ៉ាងណាក្ដី តែបន្ទាប់ពីដោះស្រាយរួចលោកនៅតែកាក់កបជោគជ័យខ្លាំងលើជំនួញហាងលក់ឡាន កំពុងត្រៀម បើកសាខាថ្មីទៀតផង ពិសេសជាងនេះគឺលោកជោគជ័យលើជីវិតគ្រួសារផងដែរ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់