• 2021-10-08 01:00:00
  • ព័ត៌មាន

វិបសាយតៃវ៉ាន់លើកតារា K-Pop ល្បី៥រូបថា កត្តញ្ញូហ៊ានចំណាយលុយច្រើនសម្រាប់គ្រួសារ

  • 2021-10-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​ផ្សព្វផ្សាយ​ចិន PopDaily បាន​លើកយក​ឈ្មោះ​តារា​ K-Pop ដែល​សុទ្ធ​តែជា​កូនកត្តញ្ញូ ហ៊ាន​ចំណាយ​លុយ​ដ៏​ច្រើន​ទៅលើកាដូ សម្រាប់​គ្រួសារ​របស់ពួកគេរៀងៗខ្លួន។

១. Jin (BTS)

កាល​ពី​ទិវាមាតាបិតារបស់កូរ៉េ នៅឆ្នាំ ២០២០ Jin បាន​ទិញ​ Apartment មួយ​កន្លែង​ជូនឪពុកម្ដាយ​របស់ខ្លួន ក្នុង​តម្លៃ ៣,៤លានដុល្លារApartment មួយនេះ​ដែរ​ស្ថិតនៅ​ Hannam The Hill គឺជា​កន្លែង​ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​តំបន់ថ្លៃ​ជាងគេ ឬ​អាច​និយាយបាន​ថា​ជា​តំបន់អភិជន។ មិនត្រឹម​តែប៉ុណ្ណោះ Jin ក៏បាន​ជូនភាគហ៊ុនរបស់ខ្លួនទៅឲ្យប៉ាម៉ាក់ដែរ។ យោងតាម​ការ​បញ្ជាក់ពេល​នេះ Jin ពិតជា​កូនកត្តញ្ញូពិតៗ។

​២. Kyuhyun (Super Junior)

លោកធ្លាប់ចំណាយ​លុយ ៧,៣លានដុល្លារ ទិញកាដូអស្ចារ្យសម្រាប់គ្រួសារ ចង់ដឹងថា​ជាអ្វីទេ? នោះ​គឺ​លោក​បាន​ទិញ​អគារកម្ពស់ ជាន់​មួយកន្លែង​នៅ Myeongdong។ សព្វថ្ងៃអគារនេះមានឈ្មោះថា MOM House (Music of Mountain House) កាន់កាប់ដោយ Kyuhyun និងគ្រួសារ និងត្រូវ​បាន​ដើកដំណើរការជា​ផ្ទះ​ស្នាក់ និងជាហាងកាហ្វេដែល​ពេញ​ទៅដោយរូបថត និង​វត្ថុអនុស្សាវរីយ៍របស់ Kyuhyun

៣. Eunhyuk (Super Junior)

នេះ​ក៏ជា​តារា​ប្រុស​ដែល​កត្តញ្ញូណាស់ដែរ ចំពោះអ្នកមានគុណ។ Eunhyuk បាន​ទិញ​ផ្ទះមួយកន្លែង​សម្រាប់គ្រួសារនៅ Geumcheon-Gu ក្រុងសេអ៊ូល។​ នេះ​ជាកាដូដ៏មាន​តម្លៃ ព្រោះ​គ្រប់គ្នា​សុទ្ធ​តែ​ដឹង​ថា​ Eunhyuk ធំ​ដឹងក្ដីក្នុង​គ្រួសារ​ក្រីក្រ ហើយរស់នៅ​ផ្ទះ​តូច មាន​តែបន្ទប់ទឹកមួយ​ប៉ុណ្ណោះ។ ពេល​នេះ​លោកមាន​សមត្ថភាព​រក​ចំណូល​បាន​ច្រើន ដូច្នេះ​អ្នក​ដែល​លោក​ដឹងគុណ និង​តបស្នងមុនគេ​ ច្បាស់ណាស់​គឺ​ជា​ឪពុកម្ដាយ។

៤. G-Dragin (BIGBANG)

កាដូរបស់​តារា​ប្រុសរូបនេះ​ពេល​នេះ​មិនមែន​សម្រាប់ប៉ាម៉ាក់ទេ គឺ​សម្រាប់បងថ្លៃ។ ក្នុង​ឆ្នាំ ២០២០ បងស្រីរបស់ GD បាន​រៀបការ ហើយក៏ជាពេល​គ្រួសារស្វាគមន៍សមាជិក​ថ្មីដែរ គឺ​បងថ្លៃរបស់ GD។ ដូច្នេះ​កាល​ពីថ្ងៃខួប​កំណើតរបស់បង លោក​ក៏បាន​ទិញ​កង់អេឡិចត្រូនិក ដែលជា​ការច្នៃម៉ូដ​ដោយ​ Brand របស់​លោក​ផ្ទាល់គឺ PEACEMINUESONE

៥. Suzy

នាង​ជា​តារា​ស្រី​តែមួយគត់ ដែល​ត្រូវបាន​ វិបសាយ​ PopDaily លើក​យក​មក​បង្ហាញ​ ដោយសារនាង​ចំណាយ​លុយ ៣,៧លានដុល្លារ ដើម្បី​ទិញ​ផ្ទះ​ជូន​ឪពុកម្ដាយ។ នៅមានកាដូមួយទៀត នាង​ក៏បាន​សន្សំ​លុយទិញរថយន្តទំនើបសម្រាប់​អ្នក​មាន​គុណមួយគ្រឿងដែរ។ មិនទាន់អស់ទេ ព្រោះ​ថា​ Suzy ថែម​ទាង​បាន​ទិញ​ហាងកាហ្វេមួយកន្លែងសម្រាប់ឲ្យឪពុកម្ដាយកាន់កាប់ ម្យ៉ាង​ក៏ដោយសារ​នាង​ចង់សម្រេច​ក្ដី​បំណង​របស់ម្ដាយ​នាង ដែល​ចង់បើកហាងកាហ្វេមួយកន្លែង ៕ ​

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់