- 2021-10-10 03:39:14
- ព័ត៌មាន
YG ចេញមុខច្រានចោលទាំងស្រុងនូវព័ត៌មានថា Jisoo និង Son Heung Min លួចស្រឡាញ់គ្នា
- 2021-10-10 03:39:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YG ចេញមុខច្រានចោលទាំងស្រុងនូវព័ត៌មានថា Jisoo និង Son Heung Min លួចស្រឡាញ់គ្នា
ចន្លោះមិនឃើញ
ថ្មីៗនេះព័ត៌មានចចាមអារ៉ាមស្នេហារវាង Jisoo (BLACKPINK) និងកីឡាករបាល់ទាត់ Son Heung Min ចាប់ផ្ដើមត្រូវបានគេចែកចាយពេញបណ្ដាញសង្គម បន្ទាប់ពីមានគេប្រទះឃើញអ្នកទាំង ២ចេញពីប្រទេសបារាំងដូចគ្នា ស្របពេលតែមួយ បូករួមនឹងតម្រុយផ្សេងៗទៀត។
ដោយសារដំណឹងនេះកាន់តែសុសសាយខ្លាំងពេក ទើបពេលនេះក្រុមហ៊ុន YG ចេញមុខបកស្រាយ ដើម្បីបញ្ចប់អ្វីដែលលេចឮទាំងប៉ុន្មាន។
«យើងសូមបញ្ជាក់ថាព័ត៌មានទាក់ទងស្នេហាជាប់ពាក់ព័ន្ធនឹង Jisoo (BLACKPINK) គឺមិនមែនជាការពិតឡើយ។ យើងពិតជាបានជ្រាបនូវអ្វីដែលបានចុះផ្សាយជុំវិញបញ្ហានេះ។ ដោយសារវាត្រូវបានចែកចាយព្រោងព្រាតពេក ជាពិសេសក្នុងចំណោមអ្នកគាំទ្រអន្តរជាតិផងនោះ ដូច្នេះយើងគិតថាគួរតែចេញសេចក្ដីថ្លែងការណ៍ឲ្យបានច្បាស់មួយ។ សូមបញ្ឈប់នូវការផ្សាយអ្វីដែលគ្មានមូលហេតុច្បាស់លាស់ពីដំណឹងចចាមអារ៉ាមនេះតទៀត»។
គួរដឹងដែរថា Jisoo បានចូលរួមកម្មវិធី Paris Fashion Week ក្នុងនាមជាទូតសុឆន្ទៈរបស់ Dior ស្របពេល Son Heung Min វិញបានបន្តអាជីពនៅ Premier League ជាមួយនឹងក្លឹប Tottenham Hotspur FC (The Spurs) ហើយចំពេលកាលវិភាគការងាររបស់ពួកគេដូចគ្នា ទើបបង្កជាការសង្ស័យ៕